សហព័ន្ធបាល់ទាត់កម្ពុជាកោះហៅ ខ្សែប្រយុទ្ធកូនកាត់ខ្មែរ-អាមេរិក Nick Taylor ត្រៀមប្រកួតមិត្តភាពអន្តរជាតិ!
ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក ស្ថិតក្នុងបញ្ជីរាយនាមបឋមរបស់ក្រុមកីឡាករ ដែលនឹងត្រូវកោះហៅសម្រាប់ការធ្វើតេស្ដកាយសម្បទានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួត “មិត្តភាពអន្តរជាតិ MinebearMitsumi” ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
បច្ចុប្បន្ន Nick Taylor មានវ័យ២៣ឆ្នាំ រូបនេះកំពុងប្រកពអាជីពក្នុងក្រុម Orlando City B នៃលីគលំដាប់ទី៣ MSL Next Pro របស់ប្រទេសសហរដ្ឋអាមេរិក ។
Nick Taylor មានកម្ពស់១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២៕