Arsenal បន្តឈ្នះ Aston ឈរកំពូលតារាង Premier League សប្ដាហ៍ទី៥!

គិតចាប់ពីផ្ដើមរដូវកាល ក្លិបកាំភ្លើងធំ Arsenal បានរក្សាភាពមិនទាន់ចាញ់របស់ខ្លួន ក្រោយយកឈ្នះ Aston Villa ២-១ កាលពីយប់មិញ ហើយបន្ដឈរកំពូលតារាង Premier League ។
ខ្សែប្រយុទ្ធ Gabriel Jesus ជាអ្នករកគ្រាប់បាល់ដំបូងនាំមុខឲ្យ Arsenal នៅវគ្គទីមួយ ហើយក៏ជាគ្រាប់ទីបីសម្រាប់គេនៅរដូវកាល នេះផងដែរ។ ឈានដល់វគ្គទីពីរ Aston ក៏រកបានមួយគ្រាប់សងវិញ ធ្វើបានដោយកីឡាករ Douglas Luiz ។
នៅនាទីទី៧៧ ជិតបញ្ចប់ការប្រកួតនៅវគ្គទី២ ខ្សែបម្រើប្រយុទ្ធ Gabriel Martinelli រកបានគ្រាប់បាល់ជ័យជម្នះឲ្យកាំភ្លើងធំ។ នេះគឺជាបរាជ័យ៤ប្រកួតក្នុងចំណោម៥ប្រកួតនារដូវកាលថ្មីនេះសម្រាប់អ្នកចាត់ការរបស់ Aston លោក Steven Gerrard ។
តាមរយៈជ័យជម្នះខាងលើមានន័យថា Arsenal បានឈ្នះការប្រកួតបើកឆាកលីគ៥ប្រកួតជាប់គ្នាជាលើកដំបូងចាប់តាំងពី រដូវកាល២០០៤-០៥ ហើយពេលនោះពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ៕

អត្ថបទដែលជាប់ទាក់ទង