តោខៀវ Chelsea បំបែកកំណត់ត្រា Man City ក្នុងការចំណាយផ្ទេរកីឡាករនៅទីផ្សារដោះដូរ!
ក្លិបតោខៀវ Chelsea បានបំបែកកំណត់ត្រារបស់ក្រុមមេឃខៀវ Manchester City សម្រាប់ការចំណាយផ្ទេរកីឡាករក្នុងទីផ្សារ ដោះដូរកីឡាករតែមួយ បន្ទាប់ពីពួកគេយកបាន Wesley Fofana ក្នុងតម្លៃខ្លួន៧០លានផោន។
Fofana សញ្ជាតិបារាំងវ័យ២១ឆ្នាំមកចូលរួមនៅកីឡដ្ឋាន Stramford Bridge ជាមួយកុងត្រារយៈពេល៧ឆ្នាំ ផ្លាស់ពីក្លឹប Leicester City។ មុនការមកដល់របស់ Fofana ក្លឹប Chselea បានចំណាយអស់១៩៣លានផោនក្នុងការនាំកីឡាករថ្មីចូលក្នុងរដូវក្ដៅនេះ។
ពេលនេះពួកគេបានចំណាយដល់ទៅ២៦៣លានផោន ក្រោយការមកដល់របស់ខ្សែការពារកណ្ដាល Fofana ។ ក្រុមការពារតំណែងជើងឯក Man City គឺជាអ្នកកាន់កាប់កំណត់ត្រាចាស់ ពេលដែលពួកគេចំណាយ២២២លានផោនទិញក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅឆ្នាំ២០១៧។
ប៉ុន្តែពេលនេះ Chelsea បានបំបែកកំណត់ត្រារបស់ Manchester City ហើយ ក្រោយចាយអស់២៦៣លានផោនទិញខ្សែការពារ Marc Cucurella, Fofana, Kalidou Koulibaly និង Raheem Sterling។ ទីផ្សារដោះដូរកីឡាកររដូវក្ដៅកាលពី២ឆ្នាំមុនតោខៀវធ្លាប់ចំណាយដល់២២០លានផោន ពេលដែលពួកគេនាំយក Kai Havertz, Timo Werner, Ben Chilwell, Hakim Ziyech, Edouard Medy and Thiago Silva មកកាន់ក្លឹប ៕