Pogba អាចនឹងខកខានលេង World Cup 2022 អោយជម្រើសជាតិបារាំង!

កីឡាករជម្រើសជាតិ Paul Pogba អាចនឹងសម្រាករយៈពេលវែងបន្ទាប់ពីក្លិប Juventus ប្រកាសថា គេនឹងត្រូវវះកាត់បញ្ហារបួសជង្គង់។
Pogba បានត្រឡប់មកកាន់ Juventus វិញក្នុងរដូវក្ដៅនេះ ក្រោយចាកចេញពី Manchester United ប៉ុន្តែបានមានបញ្ហារបួសជង្គង់អំឡុងពេលប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មី ។ អ្នកចាត់ការរបស់ Juventus លោក Max Allegri បានបញ្ជាក់ថា Pogba នឹងមិនអាចចូលលេងឲ្យក្រុមរហូតដល់ខែមករាឯណោះ ។
តាមសម្ដី លោក Max Allegriបាននិយាយថា៖ កីឡាករសញ្ជាតិបារាំងបានត្រឡប់ចូលហ្វឹកហាត់ជាលើកទីពីរកាលពីថ្ងៃច័ន្ទ ប៉ុន្តែមិនអាចហាត់ដល់ចប់បានទេ។ កាលពីព្រឹកមិញ Pail Pogba បានមកហាត់ជាលើកទីពីរ ប៉ុន្តែក៏ឈប់ទៅវិញម្ដងទៀត ហើយបន្ទាប់មកត្រូវបានសម្រេចចិត្តថា គេនឹងត្រូវវះកាត់។ ពួកយើងនឹងអនុញ្ញាតឲ្យគេត្រឡប់មកវិញនៅខែមករា”។
នេះមានន័យថា Pogba អាចនឹងមិនបានបង្ហាញខ្លួនឲ្យជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ World Cup នាប្រទេសកាតា ដែលនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ៕

អត្ថបទដែលជាប់ទាក់ទង