Bologna ដកគ្រូបង្វឹកចេញពីតំណែង!
ក្លិបនៅលីគកំពូលអ៊ីតាលី Bologna បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹកលោក Sinisa Mihajlovic ក្រោយដឹកនាំការប្រកួតរដូវកាល ថ្មីនេះទើបបាន៥ប្រកួត។
លោក Mihajlovic ធ្លាប់ដឹកនាំក្លិបនេះ២ដងមកហើយ គឺនៅឆ្នាំ២០០៨-២០០៩ និងត្រឡប់មកវិញនៅឆ្នាំ២០១៩ហើយក៏ត្រូវ របូតតំណែងម្ដងទៀតនៅពេលនេះ។ ការឈានដល់ការចែកផ្លូវជាមួយបុរសវ័យ៥៣ឆ្នាំ គឺបន្ទាប់ពី Bologna ទទួលលទ្ធផលមិនល្អសោះគឺមិនអាចរកជ័យជំនះបាន ដោយចាញ់២ ស្មើ៣ កំពុងឈរលេខ១៦នៅតារាងពិន្ទុ ។
សូមបញ្ជាក់ថា លោក Sinisa Mihajlovic បានក្លាយជាគ្រូបង្វឹកដំបូងគេនៅ Serie A រដូវកាល ២០២២-២៣ នេះ ដែលត្រូវបានបញ្ចប់តំណែង ៕