ក្លិប Brighton យកកីឡាករ Lallana មកដឹកនាំក្រុមបន្ដពីលោក Graham Potter!

តាមការចុះផ្សាយរបស់កាសែត Dailymail ថាក្លិប Brighton មានគម្រោងយកកីឡាករAdam Lallana ដែលកំពុងរបួស មកដឹកនាំក្រុមបណ្ដោះអាសន្នសិន ក្រោយពីលោក Graham Potter ចាកចេញទៅដឹកនាំក្រុម Chelsea វិញ។

លោក Graham Potter កំពុងដឹកនាំក្រុម Brighton បានយ៉ាងល្អនៅដើមរដូវកាលនេះ ប៉ុន្តែលោកក៏សម្រេចចិត្តចាកចេញ ពីក្រុមទៅដឹកនាំក្រុម Chelsea វិញ ក្រោយពីក្លិបអ្នកមានមួយនេះផ្ដល់កុងត្រាដល់លោកដល់ទៅ៥ឆ្នាំឯណោះ។ ការសម្រេចចិត្តទៅភ្លាមៗនេះដែរ ក៏បានធ្វើឱ្យក្រុម Brighton មិនទាន់រកអ្នកមកជំនួសបានភ្លាមៗនោះទេ។

តាមប្រភពនៅអង់គ្លេសបានបង្ហើបថាក្លិបទំនងជាយកកីឡាករ Lallana ដែលកំពុងសម្រាកព្យាបាលរបួសមិនអាចចូលលេងបាននោះ មកដឹកនាំក្រុមបណ្ដោះអាសន្នសិន។ អតីតកីឡាករ Liverpool មានបទពិសោធច្រើនដូច្នេះទើបទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំក្លឹប។ Lallana មិនមែនដឹកម្នាក់ឯងនោះទេ គេនឹងទទួលបានការជំនួយពីគ្រូបង្វឹកក្រុម U21 ផងដែរ។ អំឡុងពេល Lallana ដឹកនាំក្រុមនេះ ក្លឹប Brighton ក៏នឹងស្វែងរកគ្រូបង្វឹកថ្មីមកដឹកបន្ដផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង