Nottingham Forest បន្តនាំចូលកីឡាករទី២២ ខណ:កំពុងស្ថិតនៅបាតតារាង EPL!
ក្លិបបាល់ទាត់ Nottingham Forest បានបញ្ចប់ការរង់ចាំរយៈពេល ២៣ឆ្នាំរបស់ពួកគេសម្រាប់ការត្រឡប់មកកាន់លីគកំពូល អង់គ្លេសក្របខណ្ឌ English Premier League សារជាថ្មី ក្រោយធ្លាក់ចេញពីកាន់លីគលំដាប់ទី២ក្របខណ្ឌ Championship កាលពីឆ្នាំ ១៩៩៩ ។
គិតទល់នឹងពេលនេះក្លិបបាល់ទាត់ Nottingham Forest បានចំណាយអស់ ១៧៨.១លានដុល្លារ ក្នុងការនាំចូលកីឡាករថ្មីចំនួន២២រូប។ សម្រាប់សមាជិកថ្មីទី២២ របស់ក្លិប Nottingham Forest គឺជាអតីតខ្សែការពារ Tottenham Hotspur កីឡាករ Serge Aurier ជនជាតិកូតឌីវ័រ ផ្ទេរពីក្លិប Villarreal ដោយគ្មានតម្លៃខ្លួន។
បច្ចុប្បន្នក្លិបបាល់ទាត់ Nottingham Forest ក្រោមការដឹកនាំរបស់លោក Steve Cooper កំពុងស្ថិតនៅលេខរៀងទី១៩ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់៤លើក មានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ៕