ការប្រកួត Europa League នៅទឹកដី Emirates Stadium អាទិត្យនេះ ត្រូវបានរំសាយ!

បើយោងតាមការប្រកាសរបស់ UEFA នៅក្នុងថ្ងៃនេះថា ការប្រកួត UEFA Europa League រវាងក្លឹប Arsneal និងក្លឹប PSV នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវបានរំសាយ ដោយពេលប្រកួតនឹងប្រកាសនៅពេលក្រោយ។
មូលហេតុនៃការរំសាយនៅក្នុងថ្ងៃខាងលើនេះ ព្រោះតែ កង្វះខាតអជ្ញាធរការពារសន្តិសុខ ក៏ដូចជាបញ្ហាមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនឹង ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី Elizabeth II ដែលបានយាងចូលទីវង្គតកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងកម្ពុជា) នៅក្នុងជន្មាយុ ៩៦ព្រះវស្សា ដែលបានគ្រងរាជ្យសម្បត្តិជាព្រះមហាក្សត្រីអង់គ្លេសអស់រយៈពេល ៧០ឆ្នាំ។
ដោយសារព្រះរាជពិធីមួយនេះ ធ្វើឲ្យការប្រកួតទាក់ទងនឹងក្លឹបអង់គ្លេស ឬស្ថិតនៅលើដីអង់គ្លេស ត្រូវផ្អាក ឬពន្យាពេលទៅថ្ងៃដែលអជ្ញាធរអាចមានលទ្ធភាពឲ្យធ្វើបាន។
គួរបញ្ជាក់ផងដែរថា English Football League (EFL) បានធ្វើការប្រកាសនៅក្នុងថ្ងៃនេះថា រាល់ការប្រកួតស្ថិតក្រោមក្របខ័ណ្ឌនេះនឹងចាប់ផ្ដើមវិញពីថ្ងៃស្អែកតទៅ ខណៈ Premier League មិនទាន់ធ្វើការប្រកាសយ៉ាងណានោះទេ ក្រោយគ្រប់ការប្រកួតកីឡាគ្រប់ប្រភេទទាំងអស់នៅចក្រភពអង់គ្លេស ត្រូវបានរំសាយទាំងអស់កាលពីចុងសប្ដាហ៍កន្លងទៅនេះបន្ទាប់ ពីទទួលដំណឹងការសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រី ៕

អត្ថបទដែលជាប់ទាក់ទង