U20កម្ពុជា ត្រូវប៉ះលីបង់ នៅម៉ោង៧យប់នេះ ក្រោយធ្វើដំណើរជាង១៩ម៉ោងទៅតាជីគីស្ថាន!

ក្រុមជម្រើសជាតិកម្ពុជា យុវជនក្រោមអាយុ២០ឆ្នាំ ត្រូវប្រកួតបើកពូល I ជាមួយក្រុម U20 លីបង់ នៅវេលាម៉ោង៧យប់ ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពានរង្វាន់ AFC U20 Championship 2023 ស្ថិតក្នុងវគ្គជម្រុះ ។
ក្រុមគោជំទង់កម្ពុជា បានធ្វើដំណើរចេញពីមាតុភូមិកាលពីវេលាម៉ោង១១:០០យប់ថ្ងៃទី១២ខែកញ្ញា ហើយទៅដល់ទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន វេលាម៉ោង៥:៣០នាទីថ្ងៃទី១៣ ខែកញ្ញា ពោលគឺត្រូវប្តូរជើងហោះហើររហូតដល់៣កន្លែង ហើយរំលងមិនដល់២៤ម៉ោងផងត្រូវប្រកួតជាមួយក្រុមលីបង់ តែម្តង។
គួរបញ្ជាក់ផងដែរថា ក្រុមយុវជន U20 កម្ពុជាស្ថិតក្នុងពូល I ជាមួយក្រុមម្ចាស់ផ្ទះតាជីគីស្ថាន លីបង់ និងសិង្ហបុរី ។ ការប្រកួតបើកឆាកជាមួយលីបង់ ធ្វើឡើងនៅកីឡដ្ឋាន Pamir Stadium ម៉ោង៧យប់នេះ ចំណែកការប្រកួតបន្ទាប់កម្ពុជានឹងត្រូវជួបក្រុម U20 សិង្ហបុរីនាថ្ងៃទី១៦ ខែកញ្ញា និងចុងក្រោយជួបក្រុម U20 តាជីគីស្ថាននាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង