AFC U20 ក្រុមជម្រើសជាតិលីបង់ឈរកំពូលបណ្ដោះអាសន្ន ក្រោយឈ្នះកម្ពុជាយប់មិញ !
ក្រុមជម្រើសជាតិកម្ពុជា យុវជនក្រោមអាយុ២០ឆ្នាំ បានប្រកួតបើកឆាកពូល I ចាញ់ក្រុម U20 លីបង់ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Republic Central Stadium កាលពីយប់ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពានរង្វាន់ AFC U-20 Asian Cup qualification ស្ថិតក្នុងវគ្គជម្រុះ ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិលីបង់អាយុក្រោម២០ឆ្នាំ រកបានដោយកីឡាករ Mohammad Sadek នៅនាទី៨’ ដើមតង់ទី១ ស៊ុតទម្លាយអ្នកចាំទីកម្ពុជា វីរៈ ដារ៉ា។ ហើយលទ្ធផល ១-០ នេះរក្សារហូតដល់ចប់ការប្រកួត ។
ខណ:ការប្រកួតពូល I ១គូទៀតរវាងម្ចាស់ផ្ទះតាជីគីស្ថាន ទល់នឹងសិង្ហបុរី បញ្ចប់លទ្ធផល ០-០ ដោយគ្មានការទាត់បញ្ចូលទីគ្នាឡើយ ដោយចែកគ្នាម្នាក់១ពិន្ទុ នៅកីឡដ្ឋាន Republic Central Stadium ។
ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ពូល I បណ្តោះអាសន្ន៖
1. លីបង់ ឆ្លងកាត់១ប្រកួត ឈ្នះ១ ៣ពិន្ទុពេញ
2. តាជីគីស្ថាន ឆ្លងកាត់១ប្រកួត ស្មើ១ ១ពិន្ទុ
3. សិង្ហបុរី ឆ្លងកាត់១ប្រកួត ស្មើ១ ១ពិន្ទុ
4. កម្ពុជា ឆ្លងកាត់១ប្រកួត ចាញ់១ មានសូន្យពិន្ទុ ៕