Ronaldo បោះបង់លុយ ២លានដុល្លារក្នុង១សប្ដាហ៍ចោល ព្រោះចង់បន្ដលេងនៅអឺរ៉ុប!

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបោះបង់ឱកាសរកបានចំណូលមហាសាលចោលទៅហើយ ក្រោយពីបដិសេធមិនព្រមផ្លាស់ទៅលេងនៅក្លឹប Al-Hilal ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

កាលពីរដូវក្ដៅកន្លងទៅ ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីតបានទាក់ទងមក Ronaldo ដើម្បីផ្ទេរទៅលេងនៅអាស៊ីវិញ។ ដោយសំណើររបស់ប្រទេសអ្នកមាននេះ គឺនឹងផ្ដល់កុងត្រា២ឆ្នាំដល់ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំនេះ អមជាមួយតម្លៃពលកម្ម១សប្ដាហ៍ ២លានដុល្លារ។ ដូច្នេះបើសិនជាខ្សែប្រយុទ្ធកំពុងលេងនៅក្លឹប Man Utd យល់ព្រម នោះរូបគេនឹងទទួលបានប្រាក់ជាង២០០លានដុល្លារទៅហើយអំឡុងពេលកុងត្រា២ឆ្នាំនោះ។

តែដោយសារទឹកចិត្តចង់ប្រកួតប្រជែងនិងបន្ដលេងបាល់នៅកម្រិតខ្ពស់ទៀត Ronaldo បានបដិសេធសំណើរនោះទៅហើយ។ កំពូលខ្សែប្រយុទ្ធលើលោករូបនេះ ហាក់មិនខ្វល់ជាមួយប្រាក់កាសទៀតនោះទេ ត្បិតអីរូបគេក៏ស្ថិតក្នុងនាមជាកីឡាករមានប្រាក់ចំណូលខ្ពស់ទៅហើយដែរ ៕

អត្ថបទដែលជាប់ទាក់ទង