Son ជាកីឡាករបម្រុងរបស់ Spur មុនគេដែលធ្វើបានហ៊ែតទ្រីកនៅ Premier League!

ក្នុងការប្រកួត Premier League កាលពីថ្ងៃសៅរ៍ កន្លងទៅ Tottenham Hotspur បានយកឈ្នះ Leicester City ៦ទល់២ ខណៈដែល Son Heung-min បានប្ដូរចូលនាទី៥៩ជំនួស Richarlison ហើយគេចំណាយពេលត្រឹម១៣នាទីប៉ុណ្ណោះដើម្បីរកបាន៣គ្រាប់ឲ្យ Tottenham Hotspur ។
កីឡាករកូរ៉េខាងត្បូងរូបនេះត្រូវបានអ្នកចាត់ការ Spurs លោក Antonio Conte ដាក់នៅកៅអីបម្រុង ក្រោយរកគ្រាប់បាល់មិនបានសោះនៅប្រកួតមុនៗ។
យ៉ាងណា ការប្ដូរចូលលើកនេះ អតីតខ្សែប្រយុទ្ធ Bayer Leverkusen បានសុត៣គ្រាប់ម្នាក់ឯងនៅនាទី៧៣, ៨៤ និង៨៦។
គេបានក្លាយជាកីឡាករ Spurs ដំបូងគេដែលធ្វើបានហ៊ែតទ្រីកនៅ Premier League ក្នុងនាមកីឡាករបម្រុង៕

អត្ថបទដែលជាប់ទាក់ទង