កីឡាករ Alves ៖ នៅអឺរ៉ុប ពោរពេញដោយការរើសអើង!

Dani Alves អតីតកីឡាករ FC Barcelona បាននិយាយថានៅតំបន់អឺរ៉ុប គឺពោរពេញដោយការរើសអើងហើយក្នុងវិស័យបាល់ទាត់ បើទោះជាមានការខិតខំប្រឹងប្រែងលុបបំបាត់យ៉ាងណាក៏ដោយ។

Vinicius Junior របស់ក្រុម Real Madrid បានក្លាយជាកីឡាករចុងក្រោយគេ ដែលត្រូវបានគេរើសអើង ដោយភ្នាក់ងារម្នាក់នៅអេស្ប៉ាញ។ ការរើសអើងនោះ កើតឡើងដោយសារតែខ្សែប្រយុទ្ធប្រេស៊ីលរូបនេះអបអរគ្រាប់បាល់របស់គេដោយការរាំ។ ហើយការរាំនោះ ត្រូវបានគេប្រៀបធៀបទៅនឹងសត្វស្វាទៅវិញ។ មានកីឡាករជាច្រើនចេញមុខមកជួយគាំទ្រ និងលើកទឹកចិត្តដល់ Vinicius វិញ ក្រោយពីទទួលបានការរើសអើងបែបនេះ។

ដោយក្នុងនោះ Alves អតីតកីឡាករ Barcelona និងបច្ចុប្បន្នលេងនៅក្លឹប Pumas បាននិយាយថា៖ “ថ្នូរគឺសម្រាប់មនុស្សល្ងង់ដែលចាត់ទុកការរាំគឺជាបញ្ហា។ បញ្ហាពិតគឺនៅអឺរ៉ុបពោរពេញដោយការរើសអើង ហើយពួកគេមិនទទួលស្គាល់សញ្ជាតិដទៃនោះទេក្នុងប្រទេសរបស់ពួកគេ”៕

អត្ថបទដែលជាប់ទាក់ទង