នាយកប្រតិបត្តិ Bayern នៅតែគាំទ្រលោក Julian Nagelsmann បើទោះជាចាប់ផ្តើមដូវកាលថ្មីមិនល្អ

Bayern Munich បានរងបរាជ័យ ១-០ នៅទឹកដី Augsburg កាលពីថ្ងៃសៅរ៍គឺជាប្រកួតដំបូងក្នុងចំណោម ៨៧ប្រកួតចុងក្រោយដែល Bayern Munich រកគ្រាប់បាល់មិនបានក្នុងមួយប្រកួតបែបនេះនៅក្នុងលីគ និងជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំដែល Bayern Munich លេងមិនឈ្នះ ៤ប្រកួតជាប់គ្នានៅក្នុងលីគផងដែរ។ Bayern Munich បច្ចុប្បន្នកំពុងឈរលេខ៥ នឹងត្រូវជួបជាមួយ Bayer Leverkusen នៅថ្ងៃទី៣០ ខែកញ្ញានេះ ខណៈលោកអតីតអ្នកចាំទី Bayern Munich បច្ចុប្បន្នជា CEO លោក Oliver Kahn និយាយថា គ្រប់គ្នាត្រូវឆ្លើយតបមកវិញពីការធ្លាក់ចុះទម្រង់លេងជាក្រុម ហើយក្លិបមិនមានគំរោងរកគ្រូបង្វឹកថ្មីឡើយ ទោះបីជាក្លិបមិនសប្បាយចិត្តចំពោះទំរង់លេងបច្ចុប្បន្នក្តី។
សូមបញ្ជាក់ថា Bayern Munich ឈ្នះចុងក្រោយបំផុតនៅក្នុងលីគគឺឈ្នះនៅទឹកដី Bochum ៧-០ តាំងពីថ្ងៃទី២១ ខែសីហា ហើយក្រោយមកក៏ស្មើ ៣ប្រកួតជាប់គ្នាមុនពេលចាញ់ Augsburg កាលពីថ្ងៃសៅរ៍កន្លងទៅ។ យ៉ាងណាក្តីក្រុមរបស់លោក Julian Nagelsamnn មានស្ថិតិល្អនៅ UEFA Champions League ដោយឈ្នះ ២ប្រកួតដំបូងក្នុងពូលរួមមានឈ្នះនៅទឹកដី Inter Milan និងឈ្នះ Barcelona នៅក្នុងផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង