ក្រោយគ្មានឈ្មោះលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល Gabriel Jesus ឆ្លើយបែបនេះ!
ក្នុងសារព័ត៌មាន ESPN Brazil នៅក្នុងថ្ងៃនេះ ខ្សែប្រយុទ្ធ Gabriel Jesus បាននិយាយទាក់ទិននឹងរឿងដែលរូបគេមិនមាន ឈ្មោះចូលរួមលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួត មិត្តភាពនៅក្នុងខែនេះដោយថាខ្លួននឹងខិតខំបន្ថែមដើម្បី ទទួលបានឱកាសទៅលេងឲ្យក្រុមនេះ។
Gabriel បាននិយាយថា៖” ខ្ញុំគោរពនូវការសម្រេចចិត្តទាំងស្រុងទៅលើគ្រូបង្វឹក លោក Tite និងបុគ្គលិគដឹកនាំក្រុមទាំងអស់។ ដូចខ្ញុំនិយាយអញ្ចឹង ខ្ញុំជាកីឡាករប្រេស៊ីល ខ្ញុំនឹងនៅតែត្រៀមខ្លួនសម្រាប់ក្រុមជម្រើសជាតិជានិច្ច។ ខ្ញុំក៏គោរពនូវកីឡាករប្រេស៊ីលផ្សេងៗទៀត ដែលមានគុណភាព និងសមត្ថភាពខ្ពស់ផងដែរ។ ខ្ញុំនឹងព្យាយាមធ្វើឲ្យល្អបំផុតដើម្បីឲ្យមានឱកាសអាចចូលរួមជួយក្រុមជម្រើសជាតិនេះ “។
កីឡាករប្រេស៊ីលរូបនេះទើបផ្លាស់ទៅកាន់ Arsenal ក្នុងរដូវកាលនេះ ដោយទោះជាគេចូលលេងបាន៨ប្រកួត និងស៊ុតចូលបាន៤គ្រាប់ ទៅឲ្យក្លឹបហើយក្ដី ក៏ប៉ុន្តែនៅតែមិនបានជាប់ទៅលេងឲ្យក្រុមជម្រើសជាតិ ប្រេស៊ីលក្នុងខែនេះ។
គួរបញ្ជាក់់អោយដឹងផងដែរថា ប្រេស៊ីលនឹងប្រកួតមិត្តភាពជាមយយ ហ្គាណា នៅថ្ងៃទី២៤ និងទុយណេហ្ស៊ីនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ៕