UEFA សម្រេចដករុស្ស៊ី ចេញការប្រកួតជម្រុះ Euro 2024 ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន!
ប្រធានសមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA លោក Aleksander Ceferin បានសម្រេចដាក់បម្រាមមិនឱ្យរុស្ស៊ីប្រកួតជម្រុះ Euro 2024 ឡើយដោយសារតែបញ្ហាសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ សហព័ន្ធបាល់ទាត់រុស្ស៊ី ក៏ដូចជាក្លិបបាល់ទាត់រុស្ស៊ីត្រូវបានដាក់បម្រាមដោយ UEFA និង FIFA តាំងពីចាប់ផ្តើមជម្លោះនៅទឹកដីអ៊ុយក្រែនកាលពីខែកុម្ភៈម្ល៉េះ។
ការចាប់ឆ្នោតបែកចែកពូលប្រកួតជម្រុះ Euro 2024 នឹងធ្វើឡើងនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី៩ ខែតុលាខាងមុខ។ រំលឹកថា រុស្ស៊ីធ្លាប់បានធ្វើការប្តឹងតវ៉ាបម្រាមទៅកាន់តុលាការកណ្តាលកីឡាដែរ តែមិនជោគជ័យកាលពីខែកក្កដាកន្លងទៅ។ រុស្ស៊ីត្រូវបានដកសិទ្ធពីការប្រកួត Play-Off យកកៅអី World Cup 2022 នេះដែរកាលពីខែមីនា ខណៈក្រុមបាល់ទាត់ស្ត្រីរុស្ស៊ី ក៏ត្រូវបានដកហូតសិទ្ធ ពីការប្រកួតបាល់ទាត់ស្ត្រីជើងឯកអឺរ៉ុបដែរកាលពីខែកក្កដាកន្លងទៅ ដោយកៅអីត្រូវជំនួសដោយព័រទុយហ្កាល់ នៅពេលនោះ ៕