ក្រុមជម្រើសជាតិតាជីគីស្ថាន ក្លាយជាម្ចាស់ជើងឯក King Cup ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត!
ក្រុមជម្រើសជាតិតាជីគីស្ថាន បានក្លាយជាម្ចាស់ជើងឯក King Cup 2022 ហើយនេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៣-០ ក្រោយលេងស្មើ ០-០ នៅម៉ោងធម្មតា នៅកីឡដ្ឋាន 700th Anniversary ខេត្តឈៀងម៉ៃ ប្រទេសថៃ។
សម្រាប់លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ តាជីគីស្ថាន ឈ្នះ ទ្រីនីដាត និងតូបាហ្គោ ២ទល់១ ចំណែកឯ ម៉ាឡេស៊ីឈ្នះក្រុមថៃដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣ ក្រោយការប្រកួតគ្នា៩០នាទី ស្មើរគ្នា ១ទល់១ ។
គួរដឹងថាពានរង្វាន់ King Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៨ បច្ចុប្បន្នមានអាយុកាល ៥៤ឆ្នាំ ខណ:ក្រុមជម្រើសជាតិថៃឈ្នះពាននេះច្រើនជាងគេសរុប១៥សម័យកាល ចំណែកជើងឯកឆ្នាំចាស់ ២០១៩ គឺក្រុមជម្រើសជាតិគូរ៉ាកាវ ៕