យុវជន ហាន់ ទី បានចាកចេញពីក្លិប TIFFY ARMY ទៅលេងនៅក្លិបអាជីពមួយ ជាមួយគម្រោង ហ្វឹកហាត់នៅក្រៅប្រទេស!

បើតាមការបញ្ជាក់ពីទំព័រផ្លូវការរបស់ សមាគមកីឡាបាល់ទាត់ ខ.ភ.ម កីឡាករកីឡាករយុវជន ហាន់ ទី បានចាកចេញពីក្លិប ផ្លាស់ទៅលេងនៅក្លិបអាជីពមួយក្នុងលីគកំពូលកម្ពុជា និងមានគម្រោងហ្វឹកហាត់នៅក្រៅប្រទេសទៀតផង។
យោងតាមសំណេររបស់ក្លិប Tiffy Army FC បានសរសេរក្នុងទំព័រផ្លូវការរបស់ខ្លួនថា៖ បើតាមគម្រោង យុវជន ហាន់ ទី និងត្រូវចូលរួមជាមួយក្លិបអាជីព១នៅខេមបូឌានព្រីមៀរលីគ បន្ទាប់មកនិងត្រូវបន្តចេញទៅហ្វឹកហាត់ព្រមទាំងលេងនៅក្រៅប្រទេសថែមទៀតផង ។
យុវជន ហាន់ទី ក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ Tiffy Army FC ដែលបានផ្ដល់ឱកាស ផ្ដល់កន្លែងស្នាក់នៅ រៀនសូត្រ ហ្វឹកហាត់ តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ និងសូមអរគុណចំពោះគ្រូបង្វឹក ដែលបានបង្ហាត់បង្រៀន ព្រមទាំងមិត្តរួមក្រុមទាំងអស់ ដែលបានសហការណ៍គ្នា ស្រលាញ់រាប់អានគ្នាដូចបងប្អូន ។
យុវជន ហាន់ ទី ក៍បានសន្យាថា ប្រសិនជាមានឱកាស រូបគេនិងវិលមកជួយក្លិបម្ដងទៀត ព្រមទាំងនាំយកបទពិសោធន៍ថ្មីៗ ល្អៗ មកជាមួយផងដែរ ។ ប្រភពដដែលបន្តថា យុវជន ហាន់ ទី បានធ្វើការស្នាក់នៅ រៀនសូត្រ ហ្វឹកហាត់ជាមួយក្លិបតាំងអំឡុងឆ្នាំ២០១៥មកម្លេះ ។ រូបគេធ្លាប់ចូលរួមលេងឱ្យក្រុមយុវជន របស់ក្លិបទ័ព ប្រកួតពានរង្វាន់ជាច្រើនលើក ។
ថ្មីៗនេះ ក្នុងនាមជាប្រធានក្រុមផងនោះ ហាន់ ទី បានដឹកនាំកូនក្រុម របស់ខ្លួន អាយុក្រោម១៥ឆ្នាំ Tiffy Army FC ប្រឹងប្រែងប្រកួតប្រជែងគ្រងជើងឯក ចំណាត់ថ្នាក់លេខ១ ពានរង្វាន់យុវជនអាយុក្រោម១៥ ឆ្នាំប្រចាំឆ្នាំ២០២២ ក្រោមការដឹកនាំ និងបង្ហាត់ពីសំណាក់លោកគ្រូ អ៊ុ សាវង្ស ជាគ្រូបង្គោល ។
កីឡាករកីឡាករយុវជន ហាន់ ទី ដែលបានរួមចំណែកជួយយុវជនអាយុក្រោម១៥ ឆ្នាំ Tiffy Army FC របស់យើងតាំងពីដើម រហូតគ្រងជើងឯកពានយុវជនអាយុក្រោម១៥ឆ្នាំប្រចាំឆ្នាំ២០២២នេះ ៕

អត្ថបទដែលជាប់ទាក់ទង