Maguire ត្រូវបានអ្នកគាំទ្ររិះគន់ ស្នើរដកឈ្មោះពីក្រុមជម្រើសជាតិអង់គ្លេស តែត្រូវបាន Luke Shaw ការពារ!
ខ្សែការពារ Luke Shaw បាននិយាយទៅកាន់សារព័ត៌មាន ដើម្បីចេញមុខការពារ ខ្សែការពារ Harry Maguire ដែលត្រូវបានអ្នក គាំទ្ររិះគន់ និងស្នើរសុំដកបេក្ខភាពមិនឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេសបន្តទៀត បន្ទាប់ពីបង្ហាញទម្រង់លេងមិនបានល្អ ក្នុងប្រកួត Nations League សប្ដាហ៍កន្លងទៅនេះ ។
នៅក្នុងការប្រកួត Nations League សប្ដាហ៍កន្លងទៅនេះ អង់គ្លេសបន្តមិនទទួលបានលទ្ធផលល្អទេ ដោយប្រកួតចាញ់នឹងក្រុមជម្រើស ជាតិអ៊ីតាលី ០ទល់១ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ និងស្មើរជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់នូវលទ្ធផល ៣ទល់៣ ។
ដោយសារតែលទ្ធផលមិនល្អបែបនេះ អ្នកគាំទ្របន្ទោសជាពិសេសនោះគឺ Maguire ដោយថាទម្រង់លេងគេមិនកើត និងសុំឲ្យដកចេញពីក្រុមជម្រើសជាតិអង់គ្លេស តែយ៉ាងណា Shaw បានចេញមុខការពារដោយលើកឡើងថា Maguire ជាកីឡាករដ៏ល្អអស្ចារ្យរហូតមក មានតែគេហ្នឹងហើយចេញរងកំហុសជំនួសក្រុមសព្វបែបយ៉ាង ម្នាក់ៗកុំដាក់បន្ទុកគេពេក យល់គេផង គេក៏បានជួយក្រុមបានច្រើនរហូតមកដែរ។
ទាក់ទងនឹងលទ្ធផលមិនល្អនេះ អ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់មួយចំនួនមិនមានការមិនពេញចិត្តនឹងក្រុមមួយនេះ សម្ដែងការព្រួយបារម្ភ ក៏ដូចជារិះគន់ និងមានការរំពឹងទាបចំពោះក្រុមនេះសម្រាប់ប្រកួត World Cup 2022 ដែលជិតមកដល់ខាងមុខនេះ ៕