Messi ស៊ុតគ្រាប់ទី 90 ខណៈអាហ្សង់ទីន ត្រៀមបំបែកកំណត់ត្រារបស់អ៊ីតាលីនៅ World Cup!
Lionel Messi បានបង្ហាញខ្លួននៅក្នុងជ័យជម្នះលើកទី 100 ជាមួយអាហ្សង់ទីន ដោយរកបាន 2 គ្រាប់ ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមចាម៉ៃកា នៅទីក្រុង New Jersey ខណៈអាហ្សង់ទីន ជិតតាមទាន់កំណត់ត្រារបស់អ៊ីតាលី ។
Messi បានស៊ុតបញ្ចូលទីគ្រាប់ទី 90 របស់ខ្លួនក្នុងការបង្ហាញខ្លួនទី 164 សម្រាប់អាហ្សង់ទីន បន្ទាប់ពីប្ដូរចូលក្នុងតង់ទីពីរ នៅកីឡដ្ឋាន Red Bull Arena ។
គ្រាប់បាល់របស់ Messi នៅនាទី 87 និង 89 បានផ្ដល់ជ័យជម្នះសម្រាប់ក្រុមមកពីអាមេរិកខាងត្បូងទៅលើចាម៉ៃកា ក្នុងលទ្ធផល 3-0 ដែលធ្វើឱ្យអាហ្សង់ទីន មិនស្គាល់ពាក្យថាចាញ់ 35 ប្រកួតជាប់ៗគ្នា គិតចាប់ពីឆ្នាំ 2019 ។ កំណត់ត្រារបស់ក្រុមអ៊ីតាលី គឺ 37 ប្រកួតចន្លោះពីឆ្នាំ 2018 ដល់ 2021 ។
អាហ្សង់ទីន ត្រូវការជ័យជម្នះតែ 3 ប្រកួតទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រារបស់អ៊ីតាលី ដែលពួកគេទំនងជាអាចធ្វើបាននៅ World Cup 2022 នាប្រទេសកាតា ៕