Legend អ៊ីតាលីម្នាក់ ថា Ronaldo ល្មមដល់ពេលព្យួរស្បែកជើងហើយ!

អតីតខ្សែប្រយុទ្ធអ៊ីតាលី Antonio Cassano បានផ្ដល់ដំបូន្មានថា Cristiano Ronaldo ល្មមដល់ពេលត្រូវព្យួរស្បែកជើង ចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ ។

Ronaldo បានបង្ហាញទម្រង់លេងធ្លាក់ចុះខ្លាំងមែនទែននារដូវកាលនេះ។ នៅក្លឹបអាជីព Manchester United រូបគេបានជាប់ជម្រើសដំបូងម្ដងគត់ ហើយក្រៅពីនោះត្រូវលោក Erik ten Hag ឱ្យបម្រុងនឹងប្ដូរចូលប៉ុណ្ណោះ។ ដោយឡែកការលេងនៅជម្រើសជាតិព័រទុយហ្គាល់វិញក៏ដូចគ្នា។ កាលពីប្រកួតទល់ក្រុមអេស្ប៉ាញ ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំមានឱកាសច្រើនលើកដែរ ប៉ុន្តែមិនអាចសម្រេចទីបាន ខណៈដែលឱកាសបែបនេះកន្លងមក រូបគេមិនឱ្យភ្លាត់នោះទេ។

ដោយសារតែកត្ដានេះហើយ ទើបបានជាលោក Antonio Cassano និយាយថានេះដល់ពេលដែលត្រូវ Ronaldo ពិចារណាពីអនាគតខ្លួនហើយ។ រូបគេបានដឹងខ្លួនឯងច្បាស់ ថាខ្លួនអាចនៅលេងបានទៀត ឬយ៉ាងណា។ គេបានឈ្នះពានរង្វាន់គ្រប់បែបយ៉ាងទៅហើយ គេរកបានប្រាក់ជាច្រើនទៅហើយ។ វាគួរតែដល់ពេលគេត្រូវចូលនិវត្តន៍ដែរហើយ៕

អត្ថបទដែលជាប់ទាក់ទង