Antonio Conte ស្នើឱ្យដាក់បម្រាមមួយជីវិតលើអ្នកគាំទ្រដែលចោលចេកមកលើ Richarlison
គ្រូបង្វឹក Spurs លោក Antonio Conte ស្នើរឱ្យវែកមុខអ្នកចោលចេកមកលើ Richarlison អំឡុងការប្រកួតឱ្យក្រុមជម្រើសជាតិប្រេស៊ីលកាលពីប្រកួតកន្លងទៅនៅទីក្រុងប៉ារីស និងស្នើឱ្យដាក់ពិន័យដល់មួយជីវិតលើអ្នកគាំទ្រនោះ។
ខ្សែប្រយុទ្ធ Richarlison បានរងគ្រោះក្នុងការរើសអើងពីអ្នកគាំទ្រ អំឡុងការប្រកួតដែលប្រេស៊ីលយកឈ្នះទុយនីស៊ី ៥ទល់១ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ Richarlison ជាអ្នកស៊ុតបញ្ចូលទីគ្រាប់នាំមុខ ២-០ បន្ទាប់ពីគ្រាប់ដំបូងធ្វើបានដោយ Raphinha តែការអបអរសាទរគ្រាប់បាល់របស់ Richarlison នោះ បានធ្វើឱ្យអ្នកគាំទ្រ ចោលចេកមកលើទីលានដែលជាទង្វើររើសអើងមួយ។ សហព័ន្ធបាល់ទាត់ប្រេស៊ីល ក៏ដូចជាម្ចាស់ផ្ទះបារាំងបានថ្កោលទោស និងទទូចឱ្យរកមុខអ្នកគាំទ្រដែលមានទង្វើរអសីលធម៌នេះ។
ថ្មីៗនេះដែរក្លិបបាល់ទាត់នៅ Premier League ទាំងអស់បានយល់ព្រមច្បាប់ដាក់ពិន័យលើអ្នកគាំទ្រណាដែលមានអាកប្បកិរិយាមិនសមរម្យ និងរើសអើងជាដើមនឹងត្រូវដាកបម្រាមយ៉ាងហោចណាស់មួយឆ្នាំ។ តែលោក Conte ថា មួយឆ្នាំមិនគ្រប់គ្រាន់ឡើយ ដាក់មួយជីវិតទើបសម។ Spurs នឹងត្រូវធ្វើដំណើរទៅទឹកដី Arsenal ចុងសប្តាហ៍នេះនៅក្របខណ្ឌ English Premier League ៕