Wolverhampton បញ្ចប់តំណែងអ្នកចាត់ការ Bruno Lage ក្រោយចាញ់ West Ham

ក្លិប Wolverhampton Wanderers បានសំរេចបញ្ចប់តំណែងអ្នកចាត់ការលោក Bruno Lage ហើយ ក្រោយបរាជ័យនៅទឹកដី West Ham កាលពីថ្ងៃសៅរ៍ធ្លាក់ទៅតំបន់គ្រោះថ្នាក់។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះបានមកកាន់តំណែងនេះបន្ទាប់ពីលោក Nuno Espirito Santo កាលពីដើមរដូវកាលមុន និងបានដឹកនាំ Wolves បានលេខ ១០ ក្នុងរដូវកាលដំបូងរបស់ខ្លួន។

 

ក្នុងចំណោម ១៥ប្រកួតចុងក្រោយនៃក្របខណ្ឌ English Premier League Wolves ឈ្នះតែ ១ប្រកួតគត់ ចាញ់ ៩ លើកដោយរាប់ពីចុងរដូវកាលមុន។ ប្រធានក្លិប Wolves លោក Jeff Shi និយាយថា ទំរង់លេងអាក្រក់បែបនេះគ្មានជម្រើសអ្វីក្រៅពីនេះឡើយ តែជាការសម្រេចចិត្តដ៏លំបាកមួយ។

សូមបញ្ជាក់ថា Wolves ក៏បានចំណាយលុយទិញកីឡាករច្រើនដែរក្នុងរដូវកាលនេះដល់ទៅជាង ១០០លានផោនដែលមានដូចជាកីឡាករជម្រើសជាតិព័រទុយហ្កាល់ពីរនាក់ Goncalo Guedes និង Matheus Nunes ក្នុងតម្លៃ ៣៨លានផោនបំបែកកំណត់ត្រាក្លិប៕

អត្ថបទដែលជាប់ទាក់ទង