អេស្ប៉ាញ និងព័រទុយហ្គាល់ បបួលអ៊ុយក្រែន ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030!

អេស្ប៉ាញ និងព័រទុយហ្គាល់ ត្រូវបានរាយការណ៍ថានឹងបន្ថែមអ៊ុយក្រែនទៅក្នុងការដេញថ្លៃរួមគ្នារបស់ពួកគេ សម្រាប់ការរៀបចំការប្រកួត FIFA World Cup 2030 ។

កាលពេលថ្មីៗនេះ ប្រធានសហព័ន្ធបាល់ទាត់ទ្វីពអឺរ៉ុប (UEFA) លោក Aleksander Ceferin មានប្រសាសន៍ថា លោកច្បាស់ថា World Cup ឆ្នាំ 2030 នឹងត្រូវលេងក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់។ លោកបន្ថែមថា៖ “យើងនឹងធ្វើអ្វីគ្រប់យ៉ាងឱ្យបាន ដើម្បីជួយប្រទេសទាំងពីរសម្រេចបំណង ដែលសូម្បីតែដេកដើរ និងដកដង្ហើម ក៏នឹកឃើញដល់បាល់ទាត់ដែរ។ ហើយវាជារឿងល្អ”។

ប្រទេសទាំងពីរ នឹងប្រកួតប្រជែងជាមួយប្រទេសអាហ្សង់ទីន អ៊ុយរុយហ្គាយ ឈីលី និងប៉ារ៉ាហ្គាយ ក៏ដូចជាអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងក្រិក។

អេស្ប៉ាញ បានធ្វើម្ចាស់ផ្ទះ World Cup កាលពីឆ្នាំ 1982 ។ រីឯ ព័រទុយហ្គាល់ និងអ៊ុយក្រែន មិនធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះទេ ។
សូមជម្រាបថា សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ 2026 ៕

អត្ថបទដែលជាប់ទាក់ទង