Sevilla បញ្ចប់តំណែងអ្នកចាត់ការ Julen Lopetegui ក្រោយចាញ់ Dortmund ក្នុងផ្ទះ!

ក្លិប Sevilla បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការ Julen Lopetegui ភ្លាមៗ ក្រោយបរាជ័យក្រោមស្នាដៃក្រុមភ្ញៀវ Borussia Dortmund ៤ទល់១ នៅ UEFA Champion League កាលពីយប់ថ្ងៃពុធកន្លងទៅ ។ ក្រុមជើងឯក UEFA Europa League ៦សម័យមួយនេះបានបន្តដំណើរយ៉ាប់យ៉ឺនរដូវកាលនេះ ដោយឈ្នះតែ ១ប្រកួតគត់គ្រប់ក្របខណ្ឌ។

Sevilla មានត្រឹម ១ពិន្ទុប៉ុណ្ណោះនៅក្នុងពូល G ខណៈនៅក្របខណ្ឌអេស្ប៉ាញ La Liga កំពុងឈរលេខ១៧ ក្នុងតារាងមានត្រឹម ៥ពិន្ទុដែលជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុត តាំងពីឡើងមកក្របខណ្ឌកំពូល នៅឆ្នាំ២០០១។ លោក Julen Lopetegui ធ្លាប់ដឹកនាំ Sevilla ឈ្នះជើងឯក Europa League លើកទី៦ ក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ២០២០។
បើតាមសារព័ត៌មានអេស្ប៉ាញមួយបានចុះផ្សាយថា អតីតអ្នកចាត់ការ Marseille លោក Jorge Sampaoli នឹងមកកាន់តំណែងនៅ Sevilla ជាលើកទី២៕

អត្ថបទដែលជាប់ទាក់ទង