វីរបុរសរបស់ Liverpool ទទួលតំណែងជាអ្នកចាត់ការទូទៅក្លិបលីគកំពូលអឺរ៉ុបជាលើកដំបូង
អតីតកីឡាករ Livepool Xabi Alonso ដែលបានបង្ហាញខ្លួនចំនួន 210 ប្រកួត និងជួយឱ្យឈ្នះពាន Champions League និង FA Cup ត្រូវ បាន ក្លិបនៅក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen តែងតាំងជាអ្នកចាត់ការទូទៅ ។
Alonso បានបញ្ចប់អាជីពជាកីឡាកររបស់គាត់ជាមួយ Bayern Munich ហើយកីឡាកររូបនេះបានកាន់តំណែងជាអ្នកចាត់ការទូទៅដំបូង បន្ទាប់ពីដឹកនាំក្លិប Real Sociedad B បាន 3 ឆ្នាំ។ Alonso ក៏បានចូលលេងក្នុងការប្រកួតមិត្តភាព Legends រវាង Liverpool និង Manchester United នាពេលថ្មីៗនេះកន្លងទៅផងដែរ។
បច្ចុប្បន្ន Leverkusen ឈរនៅលេខ 17 ក្នុង Bundesliga និងឈរនៅលេខ 3 ក្នុង Champions League ពូល B ៕