Lionel Messi ប្រកាស ចូល និវត្តន៍ ជា លើក ទី២ ក្រោយ ចប់ World Cup នៅ ចុងឆ្នាំនេះ

ខ្សែ ប្រយុទ្ធ Lionel Messi សមាជិក ក្រុម ជម្រើស ជាតិ អាហ្សង់ទីន កំពុង ប្រកប អាជីព នៅ ក្លិប Paris Saint-Germain F.C នៅ ប្រទេស បារាំង បាន បញ្ជាក់ ថ្មីៗនេះ ថា ការ ប្រកួត ពានរង្វាន់ ជើង ឯក ពិភពលោក 2022 FIFA World Cup Qatar ឆ្នាំនេះ នៅ ប្រទេស កាតា នឹង ក្លាយ ជា ការ ប្រកួត បាល់ទាត់ ពិភពលោក (FIFA World Cup) ចុងក្រោយនៃ អាជីពរបស់គេ។

ថ្លែង ទៅ កាន់ សារព័ត៌មាន ESPN កីឡាករ វ័យ៣៥ឆ្នាំរូបនេះ បាន ប្រកាស ព័ត៌មាន អំពី អនាគត របស់ ខ្លួន ជាមួយ ក្រុម ជម្រើស ជាតិ អាហ្សង់ទីន កាលពី ថ្ងៃ ព្រហស្បតិ៍ ថា៖«នេះ នឹង ក្លាយ ជា World Cup ចុងក្រោយ របស់ ខ្ញុំ»។
Messi នឹង ចូល លេង ក្នុង World Cup ជា លើក ទី ៥ របស់ គេ នៅ ប្រទេស កាតា ខណៈ កន្លង មក ធ្លាប់ ស៊ុត បញ្ចូល ទី បាន ៦ គ្រាប់ ក្នុង ការ ប្រកួត ៤ លើក មុនៗ ៤ ក្នុង ចំណោម នោះ បាន កើតឡើង ក្នុង ឆ្នាំ ២០១៤ នៅ ពេល ដែល តារា PSG រូប នេះ បាន ជួយ ឲ្យ អាហ្សង់ទីន ឈាន ដល់ វគ្គ ផ្ដាច់ព្រ័ត្រ ដែល ពួកគេ បាន ចាញ់ អាល្លឺម៉ង់ ១-០ បន្ទាប់ពី ម៉ោង បន្ថែម។
កំណត់ត្រា របស់ Messi សម្រាប់ អាហ្សង់ទីន គឺ រក បាន ៩០ គ្រាប់ ក្នុង ១៦៤ ប្រកួត ដែល ធ្វើ ឲ្យ គេ ក្លាយ ជា អ្នក ស៊ុត បញ្ចូល ទី ច្រើន ជាង គេ ទី ៣ សម្រាប់ ជម្រើស ជាតិ បន្ទាប់ពី Cristiano Ronaldo (១១៧) និង Ali Daei របស់ អ៊ីរ៉ង់ (១០៩)។
Messi ក៏ ធ្លាប់ បាន ប្រកាស ចូលនិវត្តន៍ ពី ក្រុម ជម្រើស ជាតិ ក្នុង ឆ្នាំ ២០១៦ បន្ទាប់ពី ចាញ់ ក្នុង វគ្គ ផ្ដាច់ព្រ័ត្រ Copa America ទល់នឹង ស៊ី លី ប៉ុន្តែ គេ ត្រូវ បាន ប្រធានាធិបតី របស់ អាហ្សង់ទីន ទទូចសុំ ឱ្យ បន្ត ជួយ ជម្រើស ជាតិ ទៀត ហើយ តាំង ពី ពេល នោះ មក គេ បន្ត កៅអីជា បន្ត ក្រុម រហូត ដល់ បច្ចុប្បន្ន។

គួរបញ្ជាក់ដែរថាសម្រាប់ពានរង្វាន់ 2022 FIFA World Cup Qatar ដែលប្រទេសកាតា ជាម្ចាស់ផ្ទះ ក្រុមជម្រើជាតិអាហ្សង់ទីន ស្ថិតនៅ ពូល C ជាមួយ អារ៉ាប៊ីសាអូឌីត , ម៉ិកស៊ិក និង ប៉ូឡូញ៕

អត្ថបទដែលជាប់ទាក់ទង