គ.ជ.ប សម្រេចលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោត សាកល្បងជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១
ដោយ: មុន្នីរ័ត្ន/ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹង ដល់សាធារណជន និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ថា គ.ជ.ប បានសម្រេចលើក ពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់គោលដៅចំនួន ២៥ នៃ រាជធានី ខេត្តទាំងអស់ទូទាំងប្រទេស។ប្រភពដដែលបានបន្តទៀតថា ជាមួយគ្នានេះដែរ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគី ពាក់ព័ន្ធតាមអនឡាញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលផងដែរ។