គ្រោះរញ្ជួយដី វាយប្រហារ នៅភាគខាងត្បូងប្រទេសថៃ

រាជធានីបាងកក៖ គ្រោះរញ្ជួយដី មានកម្រិត៣,២រ៉ិកទ័រ បានវាយប្រហារ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងស្រុកបានថាឃុន (Ban Ta Khun) ខេត្តស៊ូរ៉ាតថានី (​Surat Thani) នាភាគខាងត្បូង ប្រទេសថៃ។​

សារព័ត៌មានរបស់ថៃ Khaosod បានផ្សាយ ថា បើតាមក្រុមមន្រ្ដីជំនាញរបស់ថៃ បានឲ្យដឹង ថា ​គ្រោះរញ្ជួយដីនេះ មានកម្រិត ៣,២រ៉ិចទ័រ បានវាយប្រហារ​ នៅភាគខាងត្បូង នៃប្រទេស ហើយចំណុចកណ្ដាល់ នៃការរញ្ជួយ ត្រូវបានគេកត់ត្រា នៅក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។

មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះរញ្ជួយដី នៃនាយកដ្ឋានធនធានរ៉ែ បានរាយការណ៍ កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ថា គ្រោះរញ្ជួយដីចំនួន៩ ក្នុងកម្រិតរំញ័រ ចន្លោះពី១,៩ ដល់៣,២រ៉ិចទ័រ ហើយវា​បានកើតឡើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងស្រុក Ban Ta Khun ខេត្ត Surat Thani។

គ្រោះរញ្ជួយដីនេះ បានវាយប្រហារក្នុងជម្រៅ២គីឡូម៉ែត្រទៅក្នុងដី នៅម៉ោង ២ និង៧នាទីរំលងអធ្រាត្រ ថ្ងៃទី១២ ខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃ តែមិនមានសេចក្ដីរាយការណ៍ អំពីទំហំខូចខាត​ ឬគ្រោះថ្នាក់ដល់មនុស្ស នៅឡើយ៕​

អត្ថបទដែលជាប់ទាក់ទង