ឯកឧត្តម តូច ប៉ូលីវ៉ា បានចុះអនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីបង្កាទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់
(ស្វាយរៀង): កាលពីយប់ថ្ងៃអាទិត្យ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ កម្លាំងចម្រុះដឹកដោយឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យBLO បាវិត តំណាងឯកឧត្ដមអភិបាលខេត្ត បានចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ១,៤ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីបង្កាទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ក្នុងកិច្ចការនោះក៏មានសមាសភាពចូលរួមពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកអភិបាលរងក្រុង កម្លាំងនគរបាលក្រុងបាវិត រាជអាវុធហត្ថក្រុងបាវិត។
ឯកឧត្តម តូច ប៉ូលីវ៉ា បានមានប្រសាសន៍ឲ្យដឹងថា: គោលបំណងនៃ ការចុះធ្វើលំហាត់អនុវត្តល្បាតចល័ត្តតត្រួតពិនិត្យ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នេះគឺមានបំណងដើម្បីស្រាវជ្រាវ ស្វែងរកមុខសញ្ញាចែកចាយ ចរាចរ គ្រឿងញៀន នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងវៀតណាម។
ឯកឧត្តម តូច ប៉ូលីវ៉ា បានបន្តថាៈ សម្រាប់ប្រទេសកម្ពុជាយើង មាត់ច្រកទ្វារព្រំដែន អន្តរជាតិ ចំនួន៤ ដែលត្រូវធ្វើលំហាត់ល្បាតនេះគឺទី១ ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ, ទី២ មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង, ទី៣ មាត់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្ដាល និងទី៤ មាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។
ចំណែកខាងភាគីវៀតណាម ក៏ធ្វើដូចគ្នាផងដែរ ដើម្បីទប់ស្កាត់ការចរាចរ ជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថាៈ សម្រាប់យប់ម្សិលមិញនេះ ក្រោយពីធ្វើលំហាត់ល្បាត ចល័តត្រួតពិនិត្យចប់ កម្លាំងចម្រុះ ក្តាប់បានមុខសញ្ញាចំនួន១ ករណី ហើយកំពុងបន្តចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ៕ ដោយ:33