ជាក្តីបារម្ភគិតគូរ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត»

ជាក្តីបារម្ភគិតគូរ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំលោកពូ “មាស ហាយលី” មកទទួលការព្យាបាលជំងឺក្រពះ ពោះវៀន និងឫសដូងបាត ដោយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។
មិនត្រឹមតែប៉ុណ្ណោះ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ថ្លៃធ្វើដំណើរ ក៏ដូចជាថ្លៃអាហារផងដែរ។

បន្ទាប់ពីបានសុខភាពមាំមួនវិញ លោកពូនិងក្រុមគ្រួសារមានសេចក្តីត្រេកអរជាក្រៃលែង និងសូមលើកម្រាមដៃដប់គោរពថ្លែងអំណរគុណ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរតែងគិតគូរដល់សុខទុក្ខរបស់ប្រជាជនគ្រប់ៗរូប។