លោកពូ “ព្លឹ ង៉” ឪពុកបង្កើតរបស់ វីរកងទ័ពដែលបានពលីក្នុងសមរភូមិមុខ រស់នៅឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី

លោកពូ “ព្លឹ ង៉” ឪពុកបង្កើតរបស់ វីរកងទ័ពដែលបានពលីក្នុងសមរភូមិមុខ រស់នៅឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបាននាំមកពិនិត្យសុខភាព នៅរាជធានីភ្នំពេញ
ជាក្តីបារម្ភចំពោះក្រុមគ្រួសារយោធិន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកពូ “ព្លឹ ង៉” មកពីខេត្តរតនគិរី ត្រូវជាឪពុកបង្កើតរបស់វីរកងទ័ព ង៉ ក្រូច ដែលបានពលីក្នុងសមរភូមិទិសអានសេះ អញ្ជើញមកព្យាបាល ជំងឺឬសដូងបាត ក្អក ព្រមទាំងពិនិត្យសុខភាពទូទៅនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៦ កន្លងទៅនេះ ។
សូមរំលេចផងដែរថា រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល អាហារហូបចុក និងសេវាស្នាក់នៅ ត្រូវបានទំនុកបម្រុងដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ផ្ទាល់ ។
អត្ថបទដែលជាប់ទាក់ទង