គ្រោះរញ្ជួយដី វាយប្រហារ នៅភាគខាងត្បូងប្រទេសថៃ
រាជធានីបាងកក៖ គ្រោះរញ្ជួយដី មានកម្រិត៣,២រ៉ិកទ័រ បានវាយប្រហារ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងស្រុកបានថាឃុន (Ban Ta Khun) ខេត្តស៊ូរ៉ាតថានី (Surat Thani) នាភាគខាងត្បូង ប្រទេសថៃ។
សារព័ត៌មានរបស់ថៃ Khaosod បានផ្សាយ ថា បើតាមក្រុមមន្រ្ដីជំនាញរបស់ថៃ បានឲ្យដឹង ថា គ្រោះរញ្ជួយដីនេះ មានកម្រិត ៣,២រ៉ិចទ័រ បានវាយប្រហារ នៅភាគខាងត្បូង នៃប្រទេស ហើយចំណុចកណ្ដាល់ នៃការរញ្ជួយ ត្រូវបានគេកត់ត្រា នៅក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។
មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះរញ្ជួយដី នៃនាយកដ្ឋានធនធានរ៉ែ បានរាយការណ៍ កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ថា គ្រោះរញ្ជួយដីចំនួន៩ ក្នុងកម្រិតរំញ័រ ចន្លោះពី១,៩ ដល់៣,២រ៉ិចទ័រ ហើយវាបានកើតឡើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងស្រុក Ban Ta Khun ខេត្ត Surat Thani។
គ្រោះរញ្ជួយដីនេះ បានវាយប្រហារក្នុងជម្រៅ២គីឡូម៉ែត្រទៅក្នុងដី នៅម៉ោង ២ និង៧នាទីរំលងអធ្រាត្រ ថ្ងៃទី១២ ខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃ តែមិនមានសេចក្ដីរាយការណ៍ អំពីទំហំខូចខាត ឬគ្រោះថ្នាក់ដល់មនុស្ស នៅឡើយ៕