ក្រុងព្រះសីហនុ មានអគ្គីភ័យបានឆេះអាហារដ្ឋានយីហោ អ៊ូគូរយិវិន ម្ចាស់ជាជន ជាតិចិន ចំនួន២ខ្នង ” សង់ជាប់គ្នា ” ធ្វើពីដែកបិទម្នាងសិលា ” អាហាដ្ឋាននេះចាក់សោរទ្វារទុកចោល …..

 

(ព្រះសីហនុ​)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ​ឆ្នាំ​២០២០ វេលាម៉ោង៤:០០នាទីទៀបភ្លឺ នៅចំណុចឧតុនិយម ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានអគ្គីភ័យបានឆេះអាហារដ្ឋានយីហោ អ៊ូគូរយិវិន ម្ចាស់ជាជន ជាតិចិន ចំនួន២ខ្នង ” សង់ជាប់គ្នា ” ធ្វើពីដែកបិទម្នាងសិលា ” អាហាដ្ឋាននេះចាក់សោរទ្វារទុកចោល បណ្តាលឲ្យឆេះខូចហាងទាំងស្រុង រួមទាំងខូចខាតម៉ូតូ៣គ្រឿង,សំបកធុងហ្គាសចំនួន៦ធុង និងសម្ភារមួយចំនួនទៀត ។

ករណីនេះរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង(របស់ស្នងការដ្ឋាន ២គ្រឿង,កំពង់ផែស្វយ័តក្រុង២) ចេញអន្តរាគមន៍ពន្លត់មិនឲ្យរាលដាល អស់ទឹកចំនួន៦ឡាន ។ អគ្គីភ័យនេះកើតឡើងដោយឆ្លងចរន្តអគ្គិសនី៕

អត្ថបទដែលជាប់ទាក់ទង