ក្រោយពីកម្ពុជា បានអនុញ្ញាតឱ្យនាវា​ខ្នាត​យក្ស​ចតរួចមក ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​ ព្រះសីហនុ​ បានអោយដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

នៅព្រឹក​ថ្ងៃទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាវា​ខ្នាត​យក្ស​ដែលមានផ្ទុកភ្ញៀវទេសចរ​ និង​ នាវិក​ សរុប​ ជាង​ ២០០០​ នាក់​ បានចូលចតនៅចំណុច​ សូន្យ​ មុខកំពង់ផែ​ ខេត្ត​ព្រះ​សីហនុ​ ហេីយ​ ។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​ ព្រះសីហនុ​ បានអោយដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមការងារ​របស់​រដ្ឋាភិបាល​ រួម​មាន​គ្រូពេទ្យ​ មន្ត្រី​នគរបាល​ អន្តោប្រវេសន៍​ មន្ត្រី​ ចត្តាឡីស័ក​ សរុប​ចំនួន​ ៦០​ នាក់​ បានឡេីងលេី​នាវាយក្សនោះហេីយ​ ដេីម្បី​ធ្វើ​ការងារ​តាមជំនាញរៀងៗខ្លួន​ ។

ក្រុមការងារ​ផ្ដោតសំខាន់ទៅលេីការពិនិត្យសុខភាព​ដេីម្បី​ស្វែងរក​ករណី​សង្ស័យ​មានផ្ទកមេរោគ​វីរុស​កូរ៉ូណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ ប៉ុន្តែ​ ក្រុម​គ្រូពេទ្យ​ប្រចាំ​ការនៅ​លេីនាវា​បានអះអាងថា​ភ្ញៀវ​ទេសចរ​ទាំងអស់គ្មាន​អ្នកជម្ងឺ​វីរុស​កូរ៉ូណា​ទេ​ ។

បន្ទាប់​ពី​ក្រុម​ការងារ​ធ្វើ​ការនៅលេីនាវាចប់​ ទេីប​អនុញ្ញាត​អោយនាវាចូលចតនៅកំពង់ផែតែម្ដង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួចដឹកជញ្ជូនបន្តទៅព្រលានយន្តហោះដេីម្បីពួកគេបានត្រលប់ទៅ​ប្រទេស​កំណេីតជួបជុំក្រុមគ្រួសារពួកគេវិញ​ ។

សូមបញ្ជាក់ផងដែរថា​ កម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានយល់ព្រមអនុញ្ញាតឱ្យនាវាទេសចរណ៍មួយចូលចតនៅកំពង់ផែព្រះសីហនុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានប្រទេសចំនួន៥​ ធ្វើការបដិសេធ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមានការភ័យខ្លាចពីវីរុសកូរ៉ូណា។

ប្រទេសចំនួន៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បដិសេធមិនឲ្យចូលចតជាដាច់ខាត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះមានការភ័យខ្លាចចម្លងវីរុសកូរ៉ូណា ប្រទេសទាំង៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងប្រទេសហ្វីលីពីន ៕

អត្ថបទដែលជាប់ទាក់ទង