ការកើនឡើងនៃករណីឆ្លងកូវីដ១៩ក្នុងប្រទេសវៀតណាម 🇻🇳 បានបង្ខំឱ្យរោងចក្រមួយចំនួនបិទទ្វារ។

ការកើនឡើងនៃករណីឆ្លងកូវីដ១៩ក្នុងប្រទេសវៀតណាម 🇻🇳 បានបង្ខំឱ្យរោងចក្រមួយចំនួនបិទទ្វារ។ កត្តានេះបានបណ្ដាលឱ្យមានភាពរអាក់រអួលខ្សែសង្វាក់ផលិតកម្មនៃផលិតផលសម្លៀកបំពាក់និងស្បែកជើងមួយចំនួនក្នុងពិភពលោក។

ករណីឆ្លងថ្មីប្រចាំថ្ងៃរបស់វៀតណាម មានពី ៧-៨ពាន់ករណី។ ទីក្រុង ហូជីមិញដែលជាទីក្រុងធំបំផុតរបស់វៀតណាមបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ក្រុមហ៊ុនផ្គត់ផ្គង់ស្បែកជើងធំៗពីរគឺ Pou Chen របស់តៃវ៉ាន់ដែលផលិតស្បែកជើងឱ្យ Adidas និង Nike និង ក្រុមហ៊ុន Changshin របស់កូរ៉េខាងត្បូងដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអាមេរិកបានផ្អាកប្រតិបត្តិការ និងផលិតកម្មកាលពីខែកក្កដា។

យោងតាមសមាគមវាយនភ័ណ្ឌនិងសំលៀកបំពាក់វៀតណាម ជាង ៣០%នៃរោងចក្រកាត់ដេរ និង វាយនភ័ណ្ឌរបស់ប្រទេសត្រូវបានបិទទ្វារ។

ប្រជាជនប្រហែល ១%នៃប្រជាជនសរុបប្រមាណ ៩៨លាននាក់ប៉ុណ្ណោះបានទទួលវ៉ាក់សាំងពេញលេញ។

អត្ថបទដែលជាប់ទាក់ទង