សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយថវិកា៤លានដុល្លារ បន្ថែមទៀតដល់កម្ពុជាសម្រាប់ប្រឆាំងកូវីដ១៩
សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែម៤លានដុល្លារដល់ប្រទេសកម្ពុជា ដែលជាជំនួយសម្រាប់ប្រើ ប្រាស់ក្នុងភាពបន្ទាន់ទាក់ទងនឹងជំងឺកូវីដ-១៩ ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៩ សីហា ថារជំនួយនេះនឹងផ្តល់ជូនតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID គឺជាជំនួយបន្ទាន់សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈថ្មីៗនេះស្រដ្ឋអាមឹរិកទើបបានផ្តល់ជំនួយ វ៉ាក់សាំង Johnson & Johnson ចំនួន ១លាន៦ម៉ឺន១០០ ដូស តាមរយៈយន្តការ កូវ៉ាក់មកឲ្យកម្ពុជា។ ឯ.ឧPatrick Murphyឯកអគ្គរដ្ឋទូតសហ រដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ ថា ការ លើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារៈសំខាន់ ណាស់ ដែលមិនត្រឹមតែដើម្បីការពារសុខភាពនិងសុវត្ថិភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ចនិងការពារសន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ។
ឯ.ឧ ឯកអគ្គរដ្ឋទូត បានបន្តថា ជំនួយរបស់សហរដ្ឋអាមេរិកនេះ គឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លារ របស់សហរដ្ឋ អាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា ចាប់តាំងពីជំងឺនេះបានផ្ទុះឡើង ជាលើកដំបូង មក។ ស្ថានទូតបានថ្លែងទៀតថា តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ ជាង ១ពាន់៥៤០លានដុល្លារជួយប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ៕