Zelenskyy ថា កងទ័ពអ៊ុយក្រែនអាចទប់ទល់នឹងរុស្ស៊ីបានអាស្រ័យការផ្តល់អាវុ.ធពីលោកខាងលិច
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា សមត្ថភាពកងទ័ពរបស់លោកក្នុងការទប់ស្កាត់កងទ័ពរុស្ស៊ីនៅក្នុងតំបន់ Donbas គឺអាស្រ័យលើការផ្គត់ផ្គងអាវុ.ធរបស់ប្រទេសលោកខាងលិច។ «កងទ័ពអ៊ុយក្រែនកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឍប់ការវា.យលុករបស់ពួកឈ្លានពានឲ្យបានតាមតែអាចធ្វើបាន» ។ នេះជាការថ្លែងរបស់លោកនៅក្នុងសុន្ទរកថាតាមវីដេអូនាយប់ថ្ងៃសុក្រ…
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា សមត្ថភាពកងទ័ពរបស់លោកក្នុងការទប់ស្កាត់កងទ័ពរុស្ស៊ីនៅក្នុងតំបន់ Donbas គឺអាស្រ័យលើការផ្គត់ផ្គងអាវុ.ធរបស់ប្រទេសលោកខាងលិច។
«កងទ័ពអ៊ុយក្រែនកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឍប់ការវា.យលុករបស់ពួកឈ្លានពានឲ្យបានតាមតែអាចធ្វើបាន» ។ នេះជាការថ្លែងរបស់លោកនៅក្នុងសុន្ទរកថាតាមវីដេអូនាយប់ថ្ងៃសុក្រ ទី ១០ ខែមិថុនាម្សិលមិញនេះ។លោកបានបន្តសុំជំនួយអាវុ.ធធន់ធ្ងន់ និងកាំភ្លើ.ងធំទំនើបៗពីប្រទេសជាដៃគូ។
លោកបញ្ជាក់ទៀតថា រុស្ស៊ីចង់បំផ្លាញគ្រប់ទីក្រុងទាំងអស់នៅក្នុងតំបន់ Donbas។
«ទីក្រុងនីមួយៗ ដូចជាទីក្រុង Volnovakha និង Mariupol។ សំណង់បាក់បែកក្នុងទីក្រុងទាំងនេះ ដានខ្មៅនៃអគ្គិភ័យ រណ្តៅគ្រាប់ នេះជាអ្វីដែលរុស្ស៊ីផ្តល់ដល់អ្នកជិតខាងខ្លួន អ៊ឺរ៉ុប និងភពលោក»៕ (យោងតាមប្រភព៖ Aljazeera)