ថៃ-ចិន ៖ ថៃ និងចិនបានចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាកាលពីថ្ងៃអាទិត្យ ទី ១៤ សីហា ដែលវាជាសមយុទ្ធរួមគ្នាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការផ្អាកដោយសរវិបត្តិកូវីដ ១៩។ នេះបើយោងតាមការបញ្ជាក់របស់យោធាថៃ។

សមយុទ្ធ Falcon Strike នេះកើតឡើងបន្ទាប់ពីមហាយក្សចិនបានប្រកាសជោគជ័យក្នុងការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ ដោយឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi។
មេទ័ពអាកាសថៃ លោក Prapas Sornchaidee បាននិយាយថា សមយុទ្ធ Falcon Strike ដែលចាប់ផ្តើមពីថ្ងៃទី ១៤ ដល់ ២៥ សីហាគឺដើម្បីពង្រឹងទំនាក់ទំនង និងការយល់ដឹងពីចិន។
ក្រសួងការពារជាតិចិនបាននិយាយថា សមយុទ្ធរួមជាមួយថៃរួមមានការហ្វឹកហ្វឺនសម្រាប់ការគាំទ្រផ្នែកដែនអាកាស ការវា.យប្រហារលើគោលដៅដី និងការដាក់ពង្រាយទ័ពទ្រង់ទ្រាយតូច និងធំ។
សូមបញ្ជាក់ថា សមយុទ្ធកងទ័ពដែនអាកាសរវាងថៃ និងចិន ត្រូវបានធ្វើឡើងជាប្រចាំចាប់ពីឆ្នាំ ២០១៥មករហូតដល់មានវិបត្តិកូវីដ។
ថៃបានស្វែងរកការពង្រឹងទំនាក់ទំនងការពារជាតិជាមួយនឹងចិន និងស្ថិតក្នុងចំណោមប្រទេសដំបូងបង្អស់ដែលបានទិញកម្មវិធីកងទ័ពជើងទឹករបស់ចិនក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៧៕ (យោងតាមប្រភព៖ AFP)