តៃវ៉ាន់​ច្រានចោល​ផែនការ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​របស់​ចិន​សម្រាប់​កោះ​នេះ។

ក្រសួងការបរទេសកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តៃវ៉ាន់បដិសេធគំរូ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលស្នើឡើងដោយទីក្រុងប៉េកាំងនៅក្នុងសៀវភៅសដែលបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ ។

មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចចិត្តអនាគតរបស់ខ្លួន អ្នកនាំពាក្យក្រសួង Joanne Ou បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិ រដ្ឋធានី។

ប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិជា “លេសដើម្បីបង្កើតភាពធម្មតាថ្មីមួយដើម្បីបំភិតបំភ័យតៃវ៉ាន់។

អត្ថបទដែលជាប់ទាក់ទង