.ករណីបាញ់ប្រហារគ្នានៅទីក្រុងកំពង់ផែនៃប្រទេស Ecuador សម្លាប់មនុស្ស៥ និងជាច្រើននាក់រងរបួស

អាជ្ញាធរបាននិយាយថាករណីបាញ់តបតដោយកាំភ្លើង និងករណីបំផ្ទុះជាបន្តបន្ទាប់បានធ្វើឱ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់ របួស១៥នាក់ និងជាច្រើននាក់ទៀតបានបាត់ខ្លួន ព្រមទាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋក្នុងទីក្រុងកំពង់ផែ Guayaquil នៃប្រទេសអេក្វាឌ័រ។

ការិយាល័យរដ្ឋអាជ្ញានៃប្រទេសអេក្វាឌ័របានបង្ហោះជាសារនៅលើគណនី Twitter របស់ខ្លួន ថាភ្នាក់ងាររបស់ពួកគេបានកំពុងប្រមូលភស្តុតាង ដើម្បីរកមូលហេតុនៃការវាយប្រហារគ្នានៅក្នុងសង្កាត់ Cristo del Consuelo របស់ទីក្រុង Guayaquil ហើយនៅពេលនេះ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Patricio Carrillo បានគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មដែលបានបង្ករឡើងនៅក្នុងប្រទេសអេក្វាឌ័រ គឺជាការវាយប្រហារដោយគ្រឿងផ្ទុះ។ ទីក្រុង Guayaquil ដែលមានចម្ងាយ 270 គីឡូម៉ែត្រ ភាគនិរតីពីរដ្ឋធានី Quito ត្រូវបានគេស្រាវជ្រាវឃើញថាបានរងការបាញ់ប្រហារនិងសម្លាប់មនុស្សជាញឹកញាប់ដោយសមាជិកនៃក្រុមគូប្រជែងគ្នាដែលពួកគេគេជឿជាក់ថាមានទំនាក់ទំនងទៅនឹងការជួញដូរគ្រឿងញៀនក្នុងស្រុកនិងអន្តរជាតិ។កន្លងមកក៏មានមនុស្សរាប់សិបនាក់ត្រូវបានគេសម្លាប់ដូចគ្នាដែរកាលពីឆ្នាំមុននៅក្នុងពន្ធនាគារជាតិដ៏ធំបំផុតនៅក្នុងទីក្រុងនៃប្រទេសអេក្វាឌ័រ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង