ក្រុមគ្រូបង្រៀនរាប់ពាន់នាក់បានដើរដង្ហែរជាក្បួនតវ៉ាដើម្បីទាមទារឲ្យរដ្ឋាភិបាលវេណេហ្ស៊ូអេឡា ផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំឲ្យពួកគេគ្រប់ចំនួន

វេណេហ្សុយអេឡាៈ  ប៉ុន្មានសប្តាហ៍ក្រោយពេលដែលសម្រាកពីរដូវក្តៅដ៏យូរក្រុមគ្រូបង្រៀននៅប្រទេសវេណេហ្ស៊ុយអេឡាបានមកជួបជុំគ្នាដើរជាក្បួនដង្ហែររាប់ពាន់នាក់នៅទូទាំងប្រទេស ដោយគម្រាមធ្វើកូដកម្មបន្ថែម ពីព្រោះតែរដ្ឋាភិបាលបានបង់ប្រាក់ឱ្យពួកគេត្រឹមតែមួយចំណែកតែប៉ុណ្ណោះនៃប្រាក់រង្វាន់រដូវកាលវិស្សមប្រចាំឆ្នាំដែលពួកគេទទួលបាននៅចុងឆ្នាំសិក្សានីមួយៗ។

គ្រូបង្រៀនដែលមកពីសាលារដ្ឋជាច្រើនសាលានៅទូទាំងប្រទេសវ៉េណេស៊ុយអេឡា គ្រោងនឹងប្រើប្រាស់ប្រាក់រង្វាន់របស់ពួកគេ ដើម្បីទិញឯកសណ្ឋានសម្រាប់កូនៗរបស់ពួកគេ ជួសជុលដំបូលអគារដែលលេចធ្លាយទឹក កាត់វ៉ែនតាតាមវេជ្ជបញ្ជាថ្មីជាដើម។គ្រូបង្រៀនខ្លះរំពឹងថានឹងទទួលបានប្រាក់រង្វាន់100ដុល្លារ ខណៈដែលគ្រូបង្រៀនផ្សេងទៀតបានតិចឬច្រើន អាស្រ័យលើឆ្នាំអតីតភាពការងារនិងតម្រូវការសញ្ញាបត្រកម្រិតខ្ពស់របស់ពួកគេ ទោះបីជាចំនួនតិចតួចក្តីក៏ពួកគេរំពឹងថានឹងអាចទទួលបានប្រហែល 200 ដុល្លារដែរ ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានបង់ប្រាក់ឲ្យពួកគេតែមួយភាគតូចប៉ុណ្ណោះ។ សហព័ន្ធគ្រូបង្រៀនវេណេស៊ុយអេឡាបានប៉ាន់ប្រមាណថា 50% នៃគ្រូបង្រៀនចំនួន 370,000 នាក់ក្នុងប្រទេសនេះបានបោះបង់ថ្នាក់រៀនចាប់តាំងពីឆ្នាំ 2017 មក៕

អត្ថបទដែលជាប់ទាក់ទង