តៃវ៉ាន់ចាប់ផ្តើមបង្អួតសមយុទ្ធយោធារបស់ខ្លួនដើម្បីបង្ហាញពីភាពក្លាហានមិនចុះញោម និង មិនរាថយជាមួយនឹងការគម្រាមកំហែងរបស់ប្រទេសចិន
តៃវ៉ាន់ៈនៅពេលនេះកោះតៃវ៉ាន់កំពុងរៀបចំសមយុទ្ធយោធាដើម្បីអួតបង្ហាញពីសមត្ថភាពយោធារបស់ខ្លួនជាចេតនាទប់ទល់នឹងការដាក់សម្ពាធរបស់ប្រទេសចិននិងដើម្បីច្រានចោលការទាមទារគ្រប់គ្រងនយោបាយរបស់ទីក្រុងប៉េកាំងលើដែនកោះនេះដែលខ្លួនឯងកំពុងឯករាជ្យនិងគ្រប់គ្រងដោយផ្ទាល់បន្ទាប់ពីទទួលបានសមយុទ្ធគម្រាមកំហែងថ្មីៗពីប្រទេសចិន។
សមយុទ្ធកាលពីថ្ងៃពុធនេះ បានធ្វើឡើងនៅឯតំបន់ភាគអាគ្នេយ៍នៃទីក្រុង Hualien បន្ទាប់ពីប៉ុន្មានថ្ងៃនៃការបាញ់មីស៊ីលរបស់ចិន និងការលុកលុយចូលទៅក្នុងសមុទ្រ និងដែនអាកាសទៅលើតៃវ៉ាន់ សមយុទ្ធយោធានៅពេលនេះមានទាំងកប៉ាល់ និងយន្តហោះកងទ័ពរំដោះប្រជាជន ដែលជាផ្នែកមួយនៃកម្លាំងយោធានៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិនដែរ។យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Sun Li-fang បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាស Hualien ថា “យើងនឹងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កហេតុខាងយោធាជាបន្តបន្ទាប់របសបក្សកុម្មុយនិស្តចិនជុំវិញដែនសមុទ្រ និងដែនអាកាសមកដែនកោះតៃវ៉ាន់ដែលជាទង្វើបំផ្លាញសន្តិភាពក្នុងតំបន់” ។ លោក Sun បាននិយាយទៀតថា “ប្រតិបត្តិការយោធារបស់ប្រទេសកុម្មុយនិស្តចិនជាការតែផ្តល់ឱ្យយើងនូវឱកាសសម្រាប់ការហ្វឹកហ្វឺនត្រៀមខ្លួនប្រយុទ្ធបន្ថែម”។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់លោក Joanne Ou បាននិយាយថាប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយសមាជិកសភាអាមេរិករួមទាំងប្រធានសភាអាម៉េរិកផងដែរគឺលោកស្រី Nancy Pelosi ជាលេសសម្រាប់បង្កើនការប៉ុនប៉ងរបស់ខ្លួនដើម្បីបំភិតបំភ័យកោះតៃវ៉ាន់ឱ្យទទួលយកនូវអ្វីដែលខ្លួនហៅថាលក្ខខណ្ឌសម្រាប់ “ការបង្រួបបង្រួមដោយសន្តិភាពទៅវិញទេ”៕