ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាផ្សព្វផ្សាយជំនួបដ៏កម្ររវាងបេសកជនពិសេសអង្គការសហប្រជាជាតិ ជាមួយនឹងលោកឧត្តមសេនីយ៍ Min Aung Hlaing ប្រមុខដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ា!

មីយ៉ាន់ម៉ាៈ យោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍រដ្ឋបានឲ្យដឹងថាប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ាលោកស្រី Noeleen Heyzer បានជួបពិភាក្សាការងារជាមួយប្រមុខដឹកនាំយោធា មីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីរូបភាពវីដេអូនៃកិច្ចប្រជុំរវាងឥស្សរជនទាំងពីរ ហើយបានរាយការណ៍ថា លោកស្រិ Heyzer និងនិងលោកឧត្តមសេនីយ Min Aung Hlaing បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកស្តីអំពីស្ថានភាពនៃការលើកកម្ពស់ទំនុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា និងអង្គការសហប្រជាជាតិ។ ទូរទស្សន៍រដ្ឋក៏បានបង្ហាញនូវរូបភាពនៃកិច្ចប្រជុំដាច់ដោយឡែកផ្សេងទៀតជាមួយរដ្ឋមន្ត្រីការបរទេស ដែលតែងតាំងដោយរបបយោធាមីយ៉ាន់ម៉ាដែរ គឺលោក Wunna Maung Lwin។ យោងតាមសេចក្តីថ្លែងការណ៍ដែលបាន ចេញផ្សាយកាលពីយប់ថ្ងៃពុធដោយការិយាល័យរបស់លោកស្រី Heyzer បាននិយាយថាលោកស្រី “បានពង្រីកផែនការអំពាវនាវចុងក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីបញ្ឈប់ជាបន្ទាន់នូវរាល់ ទម្រង់នៃការប្រើអំពើហិង្សា ការគោរពសិទ្ធិមនុស្សពេញលេញ រក្សានីតិរដ្ឋ និងការចូលខ្លួនមកប្រើប្រាស់ច្បាប់មនុស្សធម៌ សុវត្ថិភាព និងគ្មានការរំខានដល់មនុស្សទាំងអស់ ឬ ចំពោះមនុស្សដែលមានតម្រូវការពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង