វត្តមានរបស់ថា្នក់ដឹកនាំកំពូល៣រូបមកពីតួកគី អ៊ុយក្រែន និង អង្គការសហប្រជាជាតិ បានចូលរួមពិភាក្សាគ្នាក្នុងកម្រិតខ្ពស់លើប្រធានបទស្តីអំពីវិស័យថាមពល!

អ៊ុយក្រែនៈ វត្តមានរបស់លោកប្រធានាធិបតីតួកគី Tayib Recip Erdogan លោកប្រធានាធិបតី Volodymr Zelenskyy និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចូលរួមក្នុង កិច្ចពិភាក្សាគ្នាកម្រិតខ្ពស់ នៅប្រទេសអ៊ុយក្រែនថ្ងៃសុក្រនេះ ដើម្បីដេញថ្លៃថាមពលថា្នក់ខ្ពស់មួយ ដើម្បីកាត់បន្ថយសង្រ្គាមដែលបានកើតឡើងជិតប្រាំមួយខែមកនេះ។ ប៉ុន្តែវាមានភាពវិវឌ្ឍន៍ បន្តិចបន្តួចដែលត្រូវបានគេរាយការណ៍បន្ទាប់ពីកិច្ចពិភាក្សាគ្នា។ ប្រធានបទសំខាន់មួយនៅក្នុងកិច្ចពិភាក្សានៅទីក្រុងLviv គឺរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូ និងទីក្រុងគៀវ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងលើអគាររោងចក្រនេះ បន្ទាប់មកក៏មានការថ្កោលទោសពីវិមានក្រឹមឡាំងចំពោះអ្វីដែលគាត់ហៅថា “ជាការគំរាមកំហែងនុយក្លេអ៊ែរ” ចំណែកលោក Zelenskyy បានទាមទារឱ្យទាហានរុស្ស៊ីចាកចេញពីបរិវេណរោងចក្រនេះ ហើយក្រុមមួយដែលមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិត្រូវបានអនុញ្ញាតឱ្យចូលមកគ្រប់គ្រងដែរ៕

អត្ថបទដែលជាប់ទាក់ទង