បន្ទាប់ពីការដាក់ទណ្ឌកម្មពីអន្តរជាតិលើប្រទេសរ៉ុស្ស៊ីចំពោះហេតុការណ៍ឈ្លានពានទឹកដីអ៊ុយក្រែនមក ថ្ងៃនេះទីក្រុងម៉ូស្កូបានបង្ហាញនូវប្រភេទហាងកាហ្វេ Brand ថ្មីជំនួសឲ្យក្រុមហ៊ុន Starbucks គឺ Star Coffee
អ្នកជំនាន់ក្រោយរបស់ក្រុមយក្ស Brand Starbucks បានបើកដំណើរការនៅលើទឹកដីប្រទេសរុស្ស៊ីដែលមានឈ្មោះថា Star Coffee ក្រោយក្រុមហ៊ុន Starbucks នេះធ្លាប់រងការខកចិត្តនៅពេលដែល Starbucks បិទទ្វាហាងកាហ្វេរបស់ខ្លួនបន្ទាប់ពីមានការដាក់ទណ្ឌកម្មអន្តរជាតិ។ អ្នកគាំទ្រអាចនឹងមានអារម្មណ៍ថាមានក្តីសង្ឃឹមសម្រាប់វិស័យកាហ្វេអ៊ីននៅពេលពួកគេដើរតាមផ្លូវ Novy Arbat នៃរដ្ឋធានីម៉ូស្កូដោយសារតែប្រតិបត្តិការស្ទើរតែដូចគ្នាទាំងស្រុងនៃកាហ្វេប្រែន Starbucks ដែលបានរៀបចំបង្ហាញខ្លួននៅថ្ងៃសុក្រនេះ សូម្បីតែឈ្មោះក៏ដូចគ្នាដែរគឺដូរពី Starbucks មកជា Star Coffee មាននិមិត្តសញ្ញារូបផ្កាយ និង Catoon នាងមច្ឆាស្រដៀងគ្នា។ រូបសញ្ញានេះត្រូវគេជជែកដេញដោលគ្នាថាអាចជាកូនភ្លោះដែលបែកគ្នាពីកំណើតរបស់ Starbucks ជាមួយនឹងសក់នារីដែលធ្លាក់ចុះមក ទាំងស្នាមញញឹមដ៏គួរឱ្យទាក់ទាញនិងរូបផ្កាយមួយនៅលើក្បាលរបស់នាងថែមទៀតផង ទោះបីជានាងពាក់មកុដរបស់ Starbucks ជំនួសឲ្យនាងពាក់មួករុស្ស៊ីដែលគេស្គាល់ថា kokoshnik ក៏ដោយ។ ម៉ឺនុយភេសជ្ជៈដែលបានរៀបចំសម្រាប់ណែនាំដល់អតិថិជនមុនការបើកហាងជាផ្លូវការ មើលទៅហាក់ដូចត្រូវចិត្តអតិថិជនរបស់ Starbucks គ្រប់ទីកន្លែងដែរ៕