ប្រទេសព័រទុយហ្កាល់នឹងទទួលបានរលកកំដៅថ្មីជាលើកទី៣ បន្ទាប់ពីហេតុការណ៍ភ្លើង ឆាបឆេះព្រៃជាបន្តបន្ទាប់ពីឧទ្យានជាតិ Serra da Estrela

ព័រទុយហ្គាល់ៈ ហេតុការណ៍ភ្លើងឆាបឆេះឧទ្យានជាតិព័រទុយហ្កាល់ នឹងបង្កើតជារលកកំដៅថ្មីនឹងមកដល់នាពេលឆាប់ៗនេះដោយអាជ្ញាធរព័រទុយហ្គាល់បាននិយាយនៅថ្ងៃសុក្រនេះថា ហេតុការណ៍ភ្លើងឆាបឆេះ ព្រៃបានបន្តរាលដាលដល់ព្រៃស្រល់នៅក្នុងឧទ្យានជាតិ Serra da Estrela អស់រយៈពេលជិតពីរសប្តាហ៍ស្ថិតក្រោមការគ្រប់គ្រងបាន ប៉ុន្តែក្រុមមន្ត្រីបានព្រមានថារលកកំដៅថ្មីដ៏គ្រោះថ្នាក់នឹងខិតចូលមកដល់ហើយ។ កំដៅសីតុណ្ហភាពខ្ពស់ ខ្យល់បក់ខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបានជួយពន្លឿនកម្លាំងឆាបឆេះដ៏ធំបំផុតនៃរដូវក្តៅនេះ តាមជ្រោះជ្រោង ជ្រលងភ្នំ ក្នុងតំបន់ទាំងនេះ ដែលជាហេតុធ្វើឱ្យមានការលំបាកក្នុងសកម្មភាពពន្លត់អគ្គីភ័យ។ យោងតាមទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋាភិបាលបាននិយាយថា អ្នកពន្លត់អគ្គីភ័យមានចំនួនជាង 1,100 នាក់នៅតែស្ថិតក្នុងតំបន់ Serra da Estrela ដដែលដើម្បីឃ្លាំមើលនូវចំណុចឡើងកំដៅ និងផ្សែងអ័ព្ទ ដែលអាចនឹងបក់បោកចូលក្នុងព្រៃបង្ករជាហានិភ័យបន្ថែមទៀត។ សីតុណ្ហភាពនៅក្នុងប្រទេសព័រទុយហ្គាល់នឹងចាប់ផ្តើមឡើងដល់39អង្សាសេនៅតំបន់ដីគោកនៅថ្ងៃសៅរ៍នេះ ខណៈដែលប្រទេសព័រទុយហ្កាល់ត្រូវស៊ូទ្រាំនឹងរលកកំដៅជាលើកទីបីនៅរដូវក្តៅនេះ៕

អត្ថបទដែលជាប់ទាក់ទង