ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer នឹងធ្វើការជម្រុញបន្ថែមលើប្រសិទ្ធិភាពវ៉ាក់សាំងលើដូសជម្រុញដើម្បីបន្សាំនឹងប្រភេសវីរុសជំនាន់ថ្មីៗ!

ក្រុមហ៊ុន Pfizer បានស្នើឱ្យនិយតករសហរដ្ឋអាមេរិកផ្តល់សិទ្ធិឱ្យវ៉ាក់សាំងការពារវីរុស COVID-19 របស់ខ្លួនដែលរួមបញ្ចូលគ្នាក្នុងកិច្ចការពារប្រឆាំងនឹងប្រភេទវីរុសបំប្លែងខ្លួនថ្មី omicron ជំនាន់ចុងក្រោយបំផុត។ ការផ្លាស់ប្តូរនេះបានធ្វើឡើងគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបើកយុទ្ធនាការទទួលយកដូសជំរុញដែលកំពុងធ្លាក់ចុះ។ រដ្ឋបាលចំណីអាហារ និងឱសថ ឬ Food and Drug Administration ហៅកាត់ថា FDA បានបញ្ជាឱ្យអ្នកផលិតវ៉ាក់សាំង កែប្រែទិសដៅរបស់ពួកគេ ដើម្បីកំណត់គោលដៅប្រឆាំងការពារនឹងប្រភេទវីរុសថ្មី BA.4 និង BA.5 ដែលអាចមានភាពប្រសើរជាងពេលណាៗទាំងអស់ និង ដើម្បីជៀសវាងនូវភាពស៊ាំដែលរិចរិលពីការទទួលថ្នាំបង្ការ ឬការឆ្លងមេរោគមុនៗ។ ប្រសិនបើស្ថាប័ន FDA សម្រេចបន្សំការចាក់វ៉ាក់សាំងដែលធ្វើឡើងដោយក្រុមហ៊ុន Pfizer និងដៃគូ BioNTech ឲ្យបានយ៉ាងឆាប់រហ័ស នោះការជំរុញអាចត្រូវបានផ្តល់ជូនសាធារណៈជនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ ចំណែកក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna ក៏ត្រូវបានគេរំពឹងថានឹងដាក់ពាក្យស្នើសុំស្រដៀងគ្នានេះដែរនាពេលឆាប់ៗខាងនេះ៕

អត្ថបទដែលជាប់ទាក់ទង