អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំប្រកាសរកឃើញប្រភេទម្សៅលាបខ្លួន ទារក និង កុមារ មានផ្ទុកសារធាតុគីមីដែលអាចបង្ករទៅជាជំងឺមហារីក!
អគ្កនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប រកឃើញម្សៅលាបខ្លួនទារក និងកុមារ១២ប្រភេទ ដែលអាចបង្កទៅជាជំងឺមហារីក។ ក្រោយពីចុះយកសំណាកគំរូ និង ធ្វើតេស្ត៍វិភាគលើផលិតផលម្សៅខ្លួនទារកនិងកុមារដែលចរាចរនៅលើទីផ្សារកម្ពុជាចំនួន១២ប្រភេទ ត្រូវបានរកឃើញមានផ្ទុកសារធាតុគីមី អាសបេស្តុស (Asbestos ) ដែលបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្ស។ ជាពិសេសសារធាតុគីមីនេះ គឺអាចបង្កឱ្យកើតជំងឺមហារីកដល់អ្នកប្រើប្រាស់ផងដែរ ទាំងនេះជាការលើកឡើងរបស់ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ របស់ក្រសួងពាណិជ្ជកម្ម។ ប្រភេទម្ស៉ៅទាំងនោះរួមមាន Johson’s baby powder 380g, Johson’s blossoms baby powder 380g, D-nee Kids baby powder 380g, D-nee Newborn baby powder 380g, Pureen baby powder 125g, Laffair Be Love 320g, Kodomo baby powder 180g, BHAESAJ Cool powder 35g, និង Baby mild Natural’N Mild 180g។ ម្សៅលាបខ្លួនទារក និងកុមារទាំងនេះអគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថាជាផលិតផលដែលផលិតនៅរោងចក្រក្នុងប្រទេសថៃ និងម៉ាឡេស៊ី។ ផ្អែកទៅលើហេតុផលនេះ ក.ប.ប សូមដាក់ចេញនូវវិធានការបណ្តោះអាសន្នមួយចំនួនដូចជា៖ ១.ក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលម្សៅលីទារកនិងកុមារដូចមានក្នុងការរៀបរាប់ខាងលើត្រូវផ្អាកជាបណ្ដោះអាសន្ននូវការនាំចូលនឹងចែកចាយរាល់ផលិតផលដែលមានក្នុងតារាងនេះនិងប្រមូលពីទីផ្សារនូវផលិតផលម្សៅលាបទារកនិងកុមារនិងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ក អំពីបរិមាណគិតពីផលដែលប្រមូលបា។ន ទី២ អគ្គនាយកដ្ឋានកបកទុករយៈពេល 2 សប្តាហ៍គិតចាប់ពីថ្ងៃទី 22 ខែសីហាឆ្នាំ 2022 ដល់ថ្ងៃទី 5 ខែកញ្ញាឆ្នាំ 2022 ដើម្បីឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានក.ប.បក្នុងការនាំចូលនូវសំណាក់នៃផលិតផលដែលត្រូវបានរកឃើញថាមានសារធាតុអាបេសស្តុសទៅវិភាគតបនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទី៣ ក្រុមហ៊ុនត្រូវបន្តសហការជាមួយនឹងរោងចក្រនិងសមត្ថកិច្ច ក.ប.ប ដោយឈរលើគោលការណ៍តម្លាភាព និង គាំទ្រដោយមូលដ្ឋានវិទ្យាសាស្រ្តដើម្បីធានាថារាល់ ផលិតផលម្សៅលាបទារកនិងកុមារដែលត្រូវចែកចាយនិងដាក់លក់នៅលើទីផ្សាមិនត្រូវមាន សារធាតុអាបេសស្តុសឡើយ និង ទី៤ អគ្គនាយកដ្ឋាន ក.ប.ប នឹងជូនដំណឹងព័ត៌មានលម្អិត និង វិធានការបន្ថែមទៀតនៅពេល ដែលទទួលបានលទ្ធផលវិភាគពីមន្ទីរពិសោធន៍ភាគីទី៣ ប្រកបដោយការទទួលខុសត្រូវ និង តម្លាភាព។ សូមបញ្ជាក់ថាសារធាតុអាបេស្តុសគឺមិនត្រូវអនុញ្ញាតិឲ្យប្រើប្រាស់ក្នុងផលិតផលគ្រឿងសំអាងនោះទេ ព្រោះសារធាតុនេះនឹងប៉ះពាល់ដល់សុខភាព និង បង្ករទៅជាជំងឺមហារីកបានយ៉ាងងាយស្រួល៕