ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក Joe Biden ប្រកាសពីកម្មវិធី Pell Grants ផ្តល់ប្រាក់កំចីនិងបន្ថែមសាច់ប្រាក់ ជំនួយដល់និស្សិតអាមេរិកាំងដែលជួបការលំបាកពិតប្រាកដ!

អាមេរិកៈ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រកាសពីផែនការដែលរង់ចាំអស់រយៈពេលដ៏យូរមកហើយរបស់លោកក្នុងការផ្តល់តាមការសន្យាតាំងពីយុទ្ធនាការ ឃោសនាលើកទីមួយ ក្នុងការផ្តល់ថវិកាកំចីចំនួន10,000ដុល្លារអាម៉េរិកក្នុងការលុបចោលបំណុលរបស់និស្សិតជាជនជាតិអាមេរិកាំងរាប់លាននាក់ដែលជួបការលំបាក និងបន្ថែមរហូតដល់ 10,000 ដុល្លារទៀតសម្រាប់អ្នកដែលមាន តម្រូវការហិរញ្ញវត្ថុជាក់ស្តែងខ្លាំងបំផុត – រួមជាមួយនឹងវិធានការថ្មីដើម្បីកាត់បន្ថយបន្ទុករបស់ពួកគេផងដែរសម្រាប់និស្សិតសហព័ន្ធដែលធ្លាប់ទទួលបន្ទុកជាកាតព្វកិច្ចសងបំណុលនេះ ។ មិនតែប៉ុណ្ណោះលោក Biden បានប្រកាសនៅក្នុងបណ្តាញ tweeter របស់លោកថាអ្នកដែលអាចខ្ចីប្រាក់តំកល់នេះលុះត្រាតែមានចំនូលប្រចាំឆ្នាំតិចជាង1សែន2ម៉ឺន5ពាន់ដុល្លាអាម៉េរិកឬគ្រួសារដែលរកបានចំណូលតិចជាង2សែន5ម៉ឺនដុល្លារ នឹងមានសិទ្ធិទទួលបានប្រាក់កម្ចីចំនួន10,000ដុល្លានេះ។ សម្រាប់អ្នកទទួលជំនួយពីកម្មវិធី Pell Grants គឺជាការបម្រុងទុកសាច់ប្រាក់សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រដែលមានតម្រូវការហិរញ្ញវត្ថុដ៏សំខាន់ជាក់ស្តែងបំផុត ហើយរដ្ឋាភិបាលសហព័ន្ធនឹងលុបចោលរហូតដល់ 10,000 ដុល្លារបន្ថែមទៀតនៅក្នុងបំណុលនៃប្រាក់កម្ចីសហព័ន្ធនោះ៕

អត្ថបទដែលជាប់ទាក់ទង